បរទេស៖ ខ្សែបម្រើ Ivan Rakitic នឹងចាកចេញពីក្លឹប Barcelona ដើម្បីវិលត្រឡប់ទៅកាន់ទឹកដី Sevillaវិញនៅសប្តាហ៍នេះបន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយអតីតក្លឹបរបស់ខ្លួនរួចមក។
កីឡាករអន្តរជាតិក្រូអាតរូបនេះនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសទី ៣ ដែលនឹងជួយឲ្យ រូបគេរកចំណូលបាន ៣ លានយូរ៉ូក្នុងមួយរដូវកាលដែលជាការកាត់បន្ថយប្រាក់ខែយ៉ាងច្រើនពោលគឺខុសពីរដូវកាលចាស់ដែលរូបគេធ្លាប់រកបាន ៨ លានយូរ៉ុ នៅឆ្នាំចុងក្រោយរបស់គាត់នាទឹកដី Camp Nou របស់ក្រុមយក្សកាតាឡាន់។
Rakitic ធ្លាប់បានចំណាយពេល ៣ ឆ្នាំជាមួយ Sevilla និងបង្ហាញខ្លួនបាន ១៤៩ ដងគ្រប់ក្របខណ្ឌ ប្រកួតទាំងអស់និងធ្លាប់ជួយក្លឹបឈ្នះពាន Europa League រដូវកាល ២០១៣-២០១៤ មុនពេលផ្ទេរ ទៅចូលរួមជាមួយ Barcelona នៅឆ្នាំ ២០១៤ ។
ប្រភពព័ត៍មាន៖ Goal