បរទេស៖ យោងតាមគេហទំព័រ Mirror បានឱ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានផ្តល់សំណើរជាទឹកប្រាក់ ៥លានផោន/១ឆ្នាំសុំខ្ចីជើង​ Felipe Anderson របស់ក្រុម West Ham។ ខ្សែបម្រើ-ប្រយុទ្ធ​ប្រេស៊ីល​​​​វ័យ ២៧ឆ្នាំ របស់ក្រុម​ញញួរធំ West Ham កាលពីពេល ថ្មីៗនេះ បានបាត់បង់​ការពេ​ញ​​ចិត្ត​ក្រោម​ការដឹកនាំរបស់​គ្រូ​បង្វឹកលោក David Moyes បន្ទាប់ពីអ្នកចាត់ការទូទៅរូបនេះ​ចូល​​មក​ដឹក​នាំក្រុមក្នុងរដូវ​កាល​ដំបូង​របស់គាត់នៅឯកីឡដ្ឋាន London Stadium។

Arsenal transfer news: Gunners offered Felipe Anderson loan by West Ham |  Football | Sport | Express.co.uk

អតីតកីឡាករក្រុម Lazio រូបនេះស៊ុតបាល់បញ្ចូលទីបានតែ ១ ដងប៉ុណ្ណោះនិងចែកបាល់អោយ មិត្តរួមក្រុមស៊ុតបញ្ចូលទីបានា ៤ លើកនៅលីគកំពូល អង់គ្លេស Premier League សម្រាប់​រដូវកាល ២០១៩-២០២០ ស្របពេលដែលរូបគេសម្លឹងឃើញឪកាសចាកចេញដើម្បីគេចចេញ ពី​សុបិន្តដ៏អាក្រក់របស់ខ្លួននៅរដូវកាលចាស់ក្រោយចាក​ចេញ​ពីក្របខណ្ឌ Serie A មក​អង់​គ្លេស​​នៅឆ្នាំ២០១៨ក្នុងងតម្លៃ៣៦លានផោន។

Latest Arsenal Transfer News, Updates On Felipe Anderson, Ceballos And More  - Opera News

Arsenal ចង់បានខ្សែប្រយុទ្ធម្នាក់បន្ថែមទៀតក្រោមការដឹកនាំរបស់គ្រូបង្វឹក Mikel Arteta ប្រសិនជា Anderson អាចនិង​ឈានដល់កិច្ចព្រមព្រៀងទិញផ្តាច់​ជាអចិន្រ្តៃយ៏​ក្នុងតម្លៃទាប ។​ទោះយ៉ាងណាកីឡាករដែលមានប្រាក់បៀរវត្ស ១៤០,០០០ ផោនក្នុងមួយសប្តាហ៍នៅ West Ham មិនទាន់ទទួលបានការឯកភាពរវាងភាគីទាំង២ ដែលនិងត្រូវចំណាយទឹកប្រាក់ប៉ុន្មាន​សម្រាប់​ប្រាក់ខែរបស់គាត់នោះទេ៕

 

ប្រភពព័ត៍មាន៖ Mirror