បរទេស៖ ខ្សែបម្រើ Dani Ceballos បានចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal ក្នុងលក្ខណ្ឌ ខ្ចីជើង រដូវកាលទី២ពីក្រុមអធិរាជស RealMadrid ជាផ្លូវការណ៏ ។ កីឡាករអន្តរជាតិ អេស្ប៉ាញ វ័យ ២៤ ឆ្នាំរូបនេះបានផ្លាស់ពី Real Betisមក Real Madrid ពី កាលពីរដូវក្តៅឆ្នាំ ២០១៧ បង្ហាញខ្លួនបាន ៣៧ ប្រកួត ឲ្យArsenalកាលពីរដូវកាលមុន។

Caballos ជាអ្នករកបានគ្រាប់បាល់ឈ្នះនៅក្នុងការប្រកួត FA Cup វគ្គ ៨ ក្រុមចុងក្រោយលើក្រុមដាវពីរ Sheffield United ហើយនិងបានជួយក្រុមឈានដល់វគ្គ ផ្តាច់ព្រ័ត្រនិងឈ្នះការប្រកួតនេះជាលើកទី ១៤ ។

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Mikel Arteta បានបញ្ជាក់ក្រោយកិច្ចព្រមព្រៀង បានបន្តជាស្ថាពរថាៈ Dani គឺជាផ្នែកសំខាន់មួយនៃក្រុមរបស់យើងកាលពីរដូវកាលមុន ។ ខ្ញុំស្រឡាញ់ចំណង់ចំណូលចិត្ត និង ការប្តេជ្ញាចិត្តរបស់គាត់ហើយគាត់ជាកីឡាករដែលមាន ទេពកោសល្យ៕
ប្រភពព័ត៍មាន៖ bbc
