បរទេស៖ ខ្សែបម្រើ​​ Gini Wijnaldum បានក្លាយជាកីឡាករអាទិភាពមួយដ៏សំខាន់ៗសម្រាប់ក្រុម Barcelona ក្នុង​ពេល​ទីផ្សារ​ដោះដូរកីឡាករកំពុងដំណើរការ ។ កីឡាករអន្តរជាតិហូឡង់រូបនេះត្រូវបានលោក Ronald Koeman តាម​ដាននិងយកចិត្តទុកដាក់បំផុត ក្រោយពីរូបលោកត្រូវបានក្លឹបតែងតាំងជាគ្រូបង្វឹកផ្លូវការណ៏ ហើយ​ឥឡូវ​នេះ​យោង​គេហទំព័រ ‘Mirror​ បានចុះផ្សាយថាម្ចាស់ជើងឯកអង់គ្លេសគឺហង្សក្រហម Liverpool បាន​សម្រេច​កំនត់​តម្លៃ​ខ្លួន១៧ លានអឺរ៉ូ។

Barcelona paper claims LFC "advanced" in talks to sell Gini Wijnaldum -  personal terms agreed - Liverpool FC - This Is Anfield

យោងគេហទំព័រ SPORT បានចុះផ្សាយថា Wijnaldum នៅមានកិច្ចសន្យា ១ ឆ្នាំទៀតប៉ុណ្ណោះ ខណៈ Barcelona អាចនិង ផ្តល់ជូននូវទឹកប្រាក់ដែល Liverpool ចង់បាន ស្របពេល ទំនាក់ទំនងរវាងក្រុមទាំងពីរ​មានភាពរឹងមាំហើយ Liverpool អាចនិងអនុញ្ញាតិឱ្យ Wijnaldum ចាកចេញពីទឹកដី Anfield ប្រសើរជាង បាត់បង់រូបគេដោយគ្មានតម្លៃខ្លួននៅរដូវកាល ។

Gini Wijnaldum could extend Liverpool's long-standing Barcelona connection,  yielding mixed results - Liverpool.com

អ្នកចាត់ការទូទៅលោក Koeman ជឿជាក់ថាខ្សែបម្រើរូបនេះមានទម្រង់លេងខុសគ្នា​បើប្រៀបធៀបទៅនឹង​ជម្រើស​ដែលគាត់មានរួចហើយនៅ Barça ខណៈអតីតគ្រូបង្វឹកក្រុមបិសាចទឹកក្រូច ហូឡង់យល់ថារូបគេនិង​ជួយ​ក្រុមបានប្រសើរឡើងជាពិសេសតំបន់បម្រើកណ្តាលនេះតែម្តង៕

 

ប្រភពព័ត៍មាន៖ Sport.es