បរទេស៖ Man. City នៅតែបង្កើនការចាប់អារម្មណ៏ចង់បានខ្សែការពារកណ្តាលមួយរូប បើទោះបីជា ពេលកន្លងមកថ្មីៗនេះ ក្លឹបទើបតែចរចារនាំយកកីឡាករKoulibalyពីក្លឹប Napoli ដើម្បីពង្រឹងប្រព័ន្ធការពាររបស់ពួកគេឡើងវិញ បន្ទាប់ពីរបូតគ្រាប់បាល់ជាច្រើនគ្រាប់និងមិនអាចការពារពានរង្វាន់ក្របខណ្ឌ Premier league កាលពីរដូវកាលចាស់បាន។
ក្រុមមេឃខៀវរបស់គ្រូបង្វឹលោក Pep Guardiola បានបង្វែរគោលដៅលើខ្សែការពារកណ្តាល Jose Maria Gimenez របស់ក្រុម Atletico Madrid បើទោះបីជាក្រុមរបស់គ្រូង្វឹកលោក Diego Simeone មិនទាន់បានត្រៀមលក់កីឡាករសញ្ជាតិអ៊ុយរូហ្គាយវ័យ២៥ឆ្នាំរូបនេះក៏ដោយ។
ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថាទោះបីជាក្លឹបទើបតែចុះហត្ថលេខានាំយកកីឡាករ Nathan Ake ពីក្លឹប Bournemouth តែ Man City បានផ្តល់សំណើរ៧០ លានអឺរ៉ូប៉ុន្តែត្រូវបានក្លឹប At.Madrid បដិសេធ បើទោះបីជាក្លឹបបានសម្លឹងឃើញថាការលក់ Gimenez និងបានជួយក្រុម ដោះ ស្រាយបញ្ហាវិបត្តិហិរញ្ញវត្តុដែលបណ្តាលមកពីមេរោគកូវីត-១៩យ៉ាងណាក៏ដោយ៕
ប្រភពព័ត៍មាន៖ Sport.es