បរទេស៖ Eduardo Camavinga បានសារភាពថារូបគេទទួលបានការចាប់អារម្មណ៍ពីក្លឹបយក្សនៅអេស្ប៉ាញ Real Madrid ប៉ុន្តែកីឡាកររូបនេះថាខ្លួនសប្បាយនឹងអាជីពរបស់ខ្លួននៅក្លឹប Rennes។

The condition for Eduardo Camavinga to stay at Stade Rennais – Archyde

កីឡាករវ័យ១៧ឆ្នាំដែលពោលពេញទៅដោយទេពកោសល្យរូបនេះបានជួយឲ្យក្រុម Rennes មានកៅអីលេងពានរង្វាន់ទ្វីបអ៊ឺរ៉ុប Champions League នៅរដូវកាលក្រោយ ដោយរូបគេបានបង្ហាញខ្លួនចំនួនក្រុម២៥ដង និងបានជួយឲ្យ Rennes ឈរនៅចំណាត់ថ្នាក់លេខ៣ នៃក្របខណ្ឌលីគកំពូលបារាំង Ligue 1 រដូវកាល ២០១៩/២០។ កីឡាកររូបនេះត្រូវបានគេរាយការណ៍ថា ទទួលបានការចាប់អារម្មណ៍ពីក្លឹប Real Madrid ប៉ុន្តែកីឡាកររូបនេះបែរជាបដិសេធទៅវិញ ហើយរូបគេថែមទាំងបាននិយាយថា រូបខ្លួនគ្មានការស្តាយក្រោយទេ ដែលសម្រេចចិត្តបន្តនៅក្លឹប Rennes។

Eduardo Camavinga - Player profile 20/21 | Transfermarkt

Camavinga បានប្រាប់សារព័ត៍មាន Telefoot ថា “វាពិតជារឿងអស្ចារ្យខ្លាំងដែលមានក្លឹបធំៗចាប់អារម្មណ៍លើអ្នក។ ប៉ុន្តែខ្ញុំគិតថាខ្ញុំមិនទាន់អាចរាប់រៀងវាបាននៅឡើយទេ។ ខ្ញុំបានធ្វើការសម្រេចចិត្តជាមួយនឹងគ្រួសាររបស់ខ្ញុំ ហើយពួកយើងក៏សប្បាយចិត្តដែលធ្វើការសម្រេចចិត្តបែបនេះ ហើយអ្វីដែលខ្ញុំត្រូវគិតនាពេលនេះគឺគិតអំពីបាល់ទាត់តែមួយមុខគត់”។

Borussia offer 50 million for Camavinga - BeSoccer

គិតត្រឹមពេលនេះ Camavinga បានរកបានមួយគ្រាប់និង Asisst ១ហើយ ក្នុងចំណោម៣ប្រកួតសម្រាប់រដូវកាល ២០២០/២១ នេះ ដោយក្លឹប Rennes កំពុងតែឈរនៅលើកំពូលតារាង Ligue 1៕

ទស្សនាបញ្ចេកទេសលេងរបស់កីឡាករវ័យក្មេងរូបនេះ

ប្រភពព័ត៍មាន៖ Sportsmole