បរទេស៖ ក្រុមម្ចាស់ជើងឯកលីកកំពូលបារាំង Paris Saint-Germain បានបង្ហាញ ពីការចាប់អារម្មណ៏ចង់ចុះ​ហត្ថ​លេខា​នាំយកខ្សែបម្រើ-ប្រយុទ្ធក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Dele Alli ។​

Mourinho tightlipped on Real Madrid & PSG-linked Alli's future

គួរបញ្ជាក់ថា ខ្សែបម្រើអន្តរជាតិអង់គ្លេសវ័យ ២៤ ឆ្នាំរូបនេះមិនបានបង្ហាញខ្លួនក្នុងការប្រកួត​ពីរលើក​ចុង​ក្រោយ​របស់​ក្រុម​ខណៈលោក Jose Mourinho បានទម្លាក់គាត់សម្រាប់ការប្រកួត Europa League នៅថ្ងៃ​ព្រហស្បតិ៍​នេះជាមួយ Lokomotiv Plovdiv មុនពេលផ្តួល Southampton នៅ St Mary’s​កាល​ពីថ្ងៃ​អាទិត្យម្សិលមិញនេះផងដែរ ។

DELE ALLI TO REAL/PSG? | FIFA 17 Ultimat Team | Photoshop Speedart - YouTube

ទោះយ៉ាងណាអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបញ្ជាក់ បន្ទាប់ពីជ័យជម្នះ ៥ទល់និង ២ លើក្រុម Southampton ថា Alli នៅតែមានអនាគតជាមួយក្រុមនៅទឹកដី LondonStadium។ ​​ក៏ប៉ុន្តែយោងគេហទំព័រSkySportsNews បានចុះផ្សាយថាក្រុមជើងរងទ្វីបអឺរ៉ុបG ចាប់អារម្មណ៍ក្នុង​ការចុះហត្ថលេខាជាមួយគាត់មុនពេលបញ្ចប់រដូវកាលដោះដូរ និងត្រូវផុតកំណត់ថ្ងៃទី ៥ ខែតុលា។ Alli រកបាន ៦២ ដងក្នុងការបង្ហាញខ្លួន ២២៣ លើកសម្រាប់ក្រុមក្រោយផ្ទេរពីក្លឹបនៅលីកលំដាប់ទី៣គឺ MK Dons (League One) ប៉ុន្តែ​បានតស៊ូដើម្បីជាប់ជម្រើស១១នាក់ដំបូងក្នុង រយៈពេល ពីររដូវ កាល ចុងក្រោយនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole