បរទេស៖ Ivan Rakitic បានសម្រេចព្យួរស្បែកជើងពីក្រុមក្រឡាអុកក្រូអាតជាផ្លូវការណ៏ហើយ។អតីតខ្សែ បម្រើក្រុម Barcelona បច្ចុប្បន្នបានវិលត្រលប់ទៅកាន់អតីតក្លឹបSevilla បានសម្រេចបញ្ចប់ការលេងអោយក្រុមជម្រើសជាតិជាផ្លូវការណ៏ចាប់ពីថ្ងៃនេះតទៅ ។
Rakitic កីឡាករវ័យ៣២ឆ្នាំ បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមថា: ការនិយាយលាដល់ក្រុមជម្រើសជាតិក្រូអាតគឺជាការសម្រេចចិត្តដ៏លំបាកបំផុតនៅក្នុងអាជីពប៉ុន្តែ មានអារម្មណ៍ថានេះគឺជាពេលដែលខ្ញុំត្រូវធ្វើការសម្រេចចិត្តហើយ។ ខ្ញុំរីករាយរាល់ការប្រកួតដែល បានលេងសម្រាប់មាតុភូមិរបស់ខ្ញុំហើយពេលវេលាដែលមិនអាចបំភ្លេចបានពីការប្រកួតបាល់ទាត់ពិភពលោក World Cup ២០១៨ នៅតែស្ថិតអារម្មណ៏របស់ខ្ញុំ។ សូមជូនពរមិត្តភក្តិនិងមិត្តរួមក្រុមទាំងអស់មានសំណាងល្អ។
Rakitic ធ្លាប់លេងអោយ Sevilla ចន្លោះឆ្នាំ ២០១១ និង ២០១៤ និងបានឈ្នះពានរង្វាន់ UEFA Europa League ឆ្នាំ ២០១៤ ជាមួយក្លឹប។ ទោះយ៉ាងណា Rakitic បានចំណាយពេលដ៏ល្អបំផុតជាមួយក្រុមយក្សកាតាឡាន់ ដោយឈ្នះពានរង្វាន់ចំនួន ១៣ រួមទាំងពានរង្វាន់យូហ្វាឆេមពានលីកឆ្នាំ ២០១៥ និងពានរង្វាន់លីកកំពូលអេស្បាញ La Liga ចំនួន៤ដង៕
ប្រភពព័ត៍មាន៖ Sport.es