បរទេស៖ គេហទំព័រ Sky Sports បានចុះផ្សាយថាខ្សែបម្រើ Daniel James ចង់បន្តលេងនៅក្រុម Man United នៅរដូវកាលនេះបន្តទៀតទោះបីជាមានការស្នើសុំខ្ចីជើងរូបគេពីសំណាក់ក្លឹប Leeds United យ៉ាងណាក៏ដោយ។

ទោះយ៉ាងណាលោក Ole Gunnar Solskjaer រីករាយនិងវត្តមានកីឡាករអន្តរជាតិវេលរូពនេះលេងនៅទឹកដី Old Trafford បន្តទៀត តែប្រសិនជាក្លឹបសម្រេចកិច្ចព្រមព្រៀងក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Jandon Sancho ពីក្លឹប Dortmund មុនទីផ្សារដោះដូរកីឡាករនិងបិទនៅថ្ងៃទី៥តុលា នោះគ្រូបង្វឹកសញ្ជាតិន័រវេរូបនេះ និងសម្រេចចិត្តសាជថ្មីថាគួរអោយរូបគេទៅក្លឹបដទៃខ្ចីជើងរឺយ៉ាងណានោះ។
![]()
គួរបញ្ជាក់ថាក្លឹបទើបនិងបង្ហាញវត្តមាននៅក្របខណ្ឌ Premier League ខាងលើស្ទើរតែចុះ ហត្ថលេខានាំយក James ពីក្លឹប Swansea ក្នុងខែមករាឆ្នាំ ២០១៩ ប៉ុន្តែកិច្ចព្រមព្រៀងមិនបានដំណើរ ការដោយរលូននោះទេ ទោះបីជារូបគេបានឆ្លងកាត់ការពិនិត្យសុខភាពរួចរាល់ហើយក្តី។សម្រាប់រដូវកាលថ្មីនេះអតីតកីឡាករ Swansea រូបនេះបានបង្ហាញខ្លួនចូលលេងពេល Man Utd បរាជ័យនៅទឹកដីខ្លួនឯងក្រោមថ្វីជើង Crystal Palace តែមិនបានចូលលេង ពេលយកឈ្នះ Brighton នៅសប្តាហ៏ទី២នោះទេ៕
ប្រភពព័ត៍មាន៖ SkySports
