បរទេស៖ ក្រុម Bayern Munich បានខ្ជះខ្ជាយគ្រាប់បាល់នាំនុខចំនួន២គ្រាប់ និងបានជួបសំណាងតាមរយៈការរកបានគ្រាប់បាល់ឈ្នះនៅនាទី ទី៨២ ពីកីឡាករ Joshua Kimmich ដើម្បីផ្តួលក្រុម Borussia Dortmund ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតដណ្តើមពានអាល្លឺម៉ង់ Super Cup កាលពីថ្ងៃពុធ និងដើម្បីឈ្នះពានជាលើកទី៥របស់គេនៅឆ្នាំនេះ។
ខ្សែម្រើ Kimmich បានអូសបាល់ចូលទៅកណ្តាលតារាង និងបានបញ្ជូនបាល់ចុះឡើងយ៉ាងស៊ីសង្វាក់គ្នាជាមួយនឹង Robert Lewandowski ហើយការស៊ុតបាល់របស់គេត្រូវបានរារាំង មុននឹងទទួលបានបាល់ជាថ្មីដើម្បីស៊ុតបាល់បញ្ចូលទីយ៉ាងល្អតែម្តង។ លោក Hansi Flick ដែលបានចូលកាន់តំណែងក្នុងក្រុម Bayern Munich កាលពីខែវិច្ឆិកា និងបានលទ្ធផលប្រកបដោយផ្លែផ្ការយៈពេល១០ខែក្នុងនាមជាគ្រូបង្វឹកនោះ បានឲ្យដឹងថា៖ «វាមិនងាយស្រួលឡើយ ជាពិសេសនៅក្នុងតង់ទី២។ យើងបាននាំមុខ ២-០ បន្ទាប់មក យើងបានធ្វើឲ្យខ្លួនឯងមានការលំបាក»។

Soccer Football – DFL-Supercup – Bayern Munich v Borussia Dortmund – Allianz Arena, Munich, Germany – September 30, 2020 Bayern Munich’s Joshua Kimmich an action before scoring their third goal Christof Stache/Pool via REUTERS
លោកបានបន្ថែមទៀតថា៖ «អ្វីដែលយើងអាចទទួលបានការជឿជាក់នោះគឺថា យើងបានឈ្នះការប្រកួតនេះ។ យើងនឹងត្រូវតែកែសម្រួលគ្រប់ចំណុចទាំងស់ ដើម្បីប៉ះជាមួយនឹងក្រុម Hertha នៅថ្ងៃអាទិត្យ»៕
ប្រភពព័ត៌មាន៖ Channel News Asia

