បរទេស៖ Luka Modric បាននិយាយការពារអតីតមិត្តរួមក្រុម Gareth Bale ថាខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុម​ជម្រើស​ជាតិវែលមិនដែលជួបរឿងល្អក់កករ កំលុងពេលរូបគេលេងប្រកបអាជីពអោយ​ក្រុមអធិរាជ​ស ​Real Madrid​នោះទេ។ គួរបញ្ជាក់ថាកីឡាករវ័យ៣១ឆ្នាំរូបនេះទើបតែវិលត្រលប់ទៅជួយ​ជុំ​ជា​មួយ​អតីត​​ក្លឹប​មាន់​ខ្នាយ Tottenham វិញក្នុងលក្ខណ្ឌខ្ចីជើងរយៈពេលវែងបន្ទាប់ពីចំណាយពេល ៧រដូវ​កាល​នៅលីក​កំពូល​អេស្បាញ។

Real Madrid's Gareth Bale and Luka Modric will benefit from 'FIFA virus'

ខ្សែបម្រើក្រុមជម្រើសជាតិក្រូអាតរូបនេះត្រូវបាន គេហទំព័រអេស្បាញ COPE ដកស្រង់សម្តីថា៖ “ខ្ញុំ​លេង​​បាល់ទាត់អាជីពច្រើន​បំផុតគឺ​ជា​មួយគាត់។ Bale ជាកីឡាករដ៏ល្អតែគាត់មានអត្តចរិកអៀនណាស់​ស្រដៀងនឹងខ្ញុំដែរ។ អ្វីដែលមាន​ការ​​យល់ច្រលំលើរូបគេ ក្នុងរយៈពេលច្រើនឆ្នាំឆ្នាំចុងក្រោយនេះថា Bale មិនចង់និយាយភាសាអេស្បាញជាមួយមិត្តរួមក្រុមនោះមិនមែន​ជារឿង​យុត្តិធម៌សម្រាប់​គាត់​ទេ។​កីឡាករដែលជួយក្រុមក្រឡាអុកក្រូអាតទទួលបានជើងឯករង World Cup ២០១៨បន្តថាៈ ខ្ញុំចង់​ទាញអារម្មណ៏មជ្ឈដ្ឋានបាល់ទាត់ពិសេសអ្នកគាំទ្រគួរចងចាំការ​លះបង់របស់​គាត់ជាច្រើន សម្រាប់​ក្លឹប​។ ការពិត Bale តែងតែប្រើភាសាអេស្ប៉ាញទំនាក់ទំនង​ការងារ​ជាមួយមិត្តរួម​ក្រុមពិសេស​នៅបន្ទប់​ផ្លាស់​សំលៀក​បំពាក់ ហើយគាត់និយាយលេងជាមួយយើងក៏​ប្រើប្រាស់ភាសានេះផងដែរ”។

Luka Modric hopeful 'important' Gareth Bale will remain a Real Madrid player

ក្រោយប្រកបអាជីពនៅកីឡាដ្ឋាន Santiago Bernabeu រូបគេបានជួយក្លឹបឈ្នះពានធំៗសំខាន់ៗនៅទ្វីប​អឺរ៉ុបគឺ Champions League ចំនួនបួនពាន La liga ២និងពាន Copa del Rey ចំនួនមួយ៕

 

ប្រភពព័ត៍មាន៖ Goal