បរទេស៖ អ្នកចាំទី Sergio Romero របស់ក្រុមបិសាចក្រហម Manchester United កំពុងត្រៀមរៀបចំខ្លួន ផ្លាស់ទៅ​លេង​នៅក្របខណ្ឌលីកកំពូលសហរដ្ឋអាមេរិកបន្ទាប់ពីខកខានផ្ទេរ​ទៅកាន់ក្លឹប Everton នៅថ្ងៃបញ្ចប់ទីផ្សារដោះដូរ​កីឡាករ​នៅអង់គ្លេសបានបិទកាលពីថ្ងៃច័ន្ទ។ Romero បានស្នាក់នៅ​ប្រទេស​​កំណើត​អាហ្សង់ទីនសម្លឹង​ឃើញ​ឪកាសផ្លាស់ទៅបន្តអាជីពសាជាថ្មីនៅទឹក្របខណ្ឌ Major League Soccer ខណៈទី​ផ្សារដោះ​ដូរកី​ឡាករនៅទី​នោះនៅបើកចំហរហូត​ដល់​ថ្ងៃទី ២៩ខែតុលា។

Romero's wife blasts Man Utd after collapsed Everton switch | Goal.com

គួរបញ្ជាក់ថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះមានបំណងចង់ផ្លាស់ទៅលេងនៅទឹកដី Goodison Park ក្នុងលក្ខខណ្ឌ​ខ្ចីជើងដើម្បីប្រកួតប្រជែងតំណែងអ្នកចាំទីដៃទី១ពីកីឡាករអង់គ្លេស Jordan Pickford ប៉ុន្តែកិច្ចព្រមព្រៀងមិន​បានដំណើរការនោះទេ ព្រោះតែក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យបានទាមទារប្រាក់ឈ្នួល Everton បាន​ចុះហត្ថលេខាជាមួយ Robin Olsen ពី Roma ជំនួសវិញ។ គោលបំណងសំខាន់ដែល Romero  ចង់ចាកចេញគឺបន្ទាប់ពីរូបគេធ្លាក់ចេញពីជម្រើសអ្នកចាំទី២ទៅទី ៣ទឹក​ដីនៅ Old Trafford បន្ទាប់ពី Dean Henderson បញ្ចប់ការខ្ចីជើងនៅក្លឹប Sheffield United។ ម៉្យាងវិញទៀតភរិយា​របស់ខ្លួនគឺនាង Eliana Guercio មិនសប្បាយចិត្តចំពោះជំហររបស់ក្លឹបក្រោយផូសបញ្ចេញជាពាក្យសម្តីនៅ​លើបណ្តាញសង្គមកាលពីថ្ងៃច័ន្ទ៕

 

ប្រភពព័ត៍មាន៖ DailyMail