បរទេស៖ Edouard Mendy អ្នកចាំទីរបស់ក្រុមតោខៀវ Chelsea បានរងរបួសអំឡុងពេលហ្វឹកហាត់​ជាមួយក្រុម​ជម្រើស​ជាតិសេណេហ្គាល់។ គួរបញ្ជាក់ថាកីឡាករវ័យ ២៨ឆ្នាំរូបនេះត្រូវបាន​ចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀង ២២លាន​ផោនពីក្លឹប Rennes កាលពីខែកញ្ញា ដើម្បីជំនួសតំណែងអ្នកចាំទីដៃទី១គឺកីឡាករអន្តរជាតិអេស្បាញ Kepa Arrizabalaga

Chelsea goalkeeper Edouard Mendy suffers injury in Senegal training | Metro  News

សហព័ន្ធបាល់ទាត់សេណេហ្គាល់បានបញ្ជាក់ថា Mendy បានរងរបួសភ្លៅខាងស្តាំអំឡុងពេល​ហ្វឹកហាត់​កាល​ពីថ្ងៃពុធក្រោយធ្វើតេស្ត៏សុខភាពនៅទីក្រុង Rabat ប៉ុន្តែឥឡូវនេះបានដកខ្លួនចេញពីក្រុមសេណេហ្កាល់និង វិល​ត្រលប់​ទៅកាន់ក្លឹប Chelsea វិញ ដើម្បីពិនិត្យនិងព្យាបាលបន្តទៀត។ បង្ហាញខ្លួនលើកដំបូងនៅក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍មុន Mendy ធ្វើបាន Cleansheet (មិនអោយគូបដិបក្សស៊ុតបញ្ចូលទី​បាន)ដោយ ជួយអោយក្រុមតោខៀវ Crystal Palace ៤-០ នៅលើទឹកដី Stamford Bridge

5 things on Édouard Mendy

សេណេហ្គាល់នឹងត្រូវប្រកួតមិត្តភាពជាមួយម៉ារ៉ុកនៅថ្ងៃសុក្រនិងម៉ូរីតានីនៅថ្ងៃអង្គារ ហើយរូបគេ​អាចនិងមិនអាច​​បង្ហាញ​ខ្លួនអោយ Chelsea សម្រាប់ការប្រកួតក្របខណ្ឌ Premier League ជាមួយក្រុម Southampton នៅថ្ងៃទី ១៧ខែតុលាសប្តាហ៏ក្រោយ៕

 

ប្រភពព័ត៍មាន៖ Metro