បរទេស៖ លោក Mark Hughes អតីតប្រធានក្រុមជម្រើសជាតិវែលបាននិយាយថាអតីតមិត្តរួមជាតិ Ryan Giggs មានសមត្ថភាពអាចដឹកនាំក្លឹបបិសាចក្រហម Man United បាន។ អតីតគ្រូបង្វឹក Man City យល់​ឃើញ​ថាវីរបុរសក្រុម Man Utd បានខកខានឪកាសដឹកនាំក្លឹបដែល​រូបលោកធ្លាប់បានលេង​ពេញមួយអាជីពនៅក្នុងឆ្នាំ ២០១៦ព្រោះពេលនោះក្លឹបចង់បានគ្រូបង្វឹក​ដែលល្បីឈ្មោះចូលកាន់តំណែង ហើយ​គ្មាននរណា​ក្រៅពីលោ​ក ​Jose Mourinho ដើម្បីប្រជែងជាមួយអ្នកចាត់ការទូទៅក្រុមមេឃខៀវ Man City លោក Pep Guardiola។

Mark Hughes: Ryan Giggs could become next Manchester United manager

បុរសវ័យ៥៦ឆ្នាំរូបនេះបន្តថាៈអ្នកចាត់ការទូទៅក្រុមជម្រើសជាតិវែល Giggs  បច្ចុប្បន្នមានវ័យ៤៦ឆ្នាំកាន់តែ​អភិវឌ្ឍខ្លួនបានល្អបំផុតនិងអាចមានឪកាសចូលមកដឹកនាំក្លឹបឈុតធំនៅទឹកដី Old Trafford។ ខណៈនេះគាត់អាចដឹកនាំក្លឹបជើងឯកអង់គ្លេស២០សម័យ ពោលគឺច្រើនជាងពេលដែលអតីតគ្រូបង្វឹកលោក Louis van Gaal ​ដែលបានចាកចេញក្នុងឆ្នាំ ២០១៦។

Mark Hughes: Sacked too late to save his career? - Football News -

 

Giggs គួររំលឹកថាអតីតខ្សែបម្រើ-ស្លាបធ្លាប់មានបទពិសោធន៏ការារជាមួយអតីតគ្រូបង្វឹក David Moyes និង​បន្ទាប់​ពីរូបលោកត្រូវក្លឹបបញ្ចប់តំណែងរូបគេក៏ទទួលបានសេចក្តីទុកចិត្តពីលោក Van Gaal ដើម្បីបន្ត​ការងារ​ដដែលនេះនៅពេលរូបលោកចូលកាន់តំណែងក្នុងឆ្នាំ២០១៤។ សម្រាប់ក្រុមជម្រើសជាតិវែល Giggs បាន​ចាប់​ផ្តើមការងារដំបូងនៅឆ្នាំ២០១៨ហើយបានដឹកនាំប្រទេសកំណើតមានកៅអីទៅលេងពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ ២០២០ តែត្រូវបានលើកពេលទៅឆ្នាំ២០២១ដោយសារមេរោគកូវីត-១៩៕

 

ប្រភពព័ត៍មាន៖ BBC