បរទេស៖ លោក Roy Hodgson អ្នកចាត់ការទូទៅក្រុមស្ទាំងខៀវ Crystal Palace បានបញ្ជាក់ថាខ្សែប្រយុទ្ធ Jordan Ayew របស់ក្រុម Crystal Palace បានធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីត-១៩។ កីឡាករមានដើមកំណើតបារាំងតែមានសញ្ជាតិដើមហ្គាណាវ័យ ២៩ ឆ្នាំរូបនេះ បានឆ្លងកាត់ការធ្វើតេស្ត៏កាលពីថ្ងៃសុក្រមុនពេលហ្វឹកហាត់ និង ក្រោយចំណាយពេលលេងអោយក្រុមជម្រើសជាតិក្នុងការប្រកួតលក្ខណៈអន្តរជាតិរួចមក។

Jordan Ayew Beats Partey And Wakaso To Become Footballer Of The Year - ABTC

ដូច្នេះអតីតកីឡាករ Aston Villa និង Swansea រូបនេះត្រូវបានដាក់អោយនៅដាច់ដោយឡែករយៈពេល១០ថ្ងៃស្រមតាមការណែនាំរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដូច្នេះរូបគេមិនបានបង្ហាញខ្លួនក្នុងជំនួបស្មើគ្នា ១ទល់និង១ កាលពីថ្ងៃអាទិត្យជាមួយ Brighton។

Key players: All-rounder Ayew decisive for Palace

គ្រូបង្វឹកលោក Hodgson បាននិយាយថា: ខ្ញុំមិនដឹងថាពេលណាពិតប្រាកដគាត់អាចបង្ហាញខ្លួនហ្វឹកហាត់ដើម្បីជួយក្រុមបានវិញ។ដូច្នេះយើងទទួលយកតាមបទបញ្ញាតិនិង បទបញ្ជារបស់ក្របខ័ណ្ឌ Premier League៕

 

ប្រភពព័ត៍មាន៖ BCC