បរទេស៖ ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថាខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Danny Welbeck បានបដិសេធ សំណើរពីក្លឹប Fenerbahce នូវតម្លៃពលកម្មនឿយហត់ប្រមាណ១៤០,០០០ផោន/សប្តាហ៏ដើម្បីនាំ យករូបគេ មលេងនៅលីកកំពូលតួគី។

សម្រេចចិត្តបន្តលេងនៅប្រទេសកំណើតនា ក្របខ័ណ្ឌ Premier League ជាមួយក្លឹបរហស្សនាមសត្វរំពែគឺ Brighton ដោយចុះកុងត្រារយៈពេល១ឆ្នាំ ។

គួរកត់សម្គាល់ថាកីឡាករដែលកើតចេញពីយុវជនថ្នាលក្លឹប Man Utd មានវ័យកីឡាករវ័យ ២៩ ឆ្នាំរូបនេះបានក្លាយជាកីឡាករ ដែលអាចចូលរួមជាមួយក្លឹបដទៃទៀតដោយគ្មានតម្លៃខ្លួន ក្រោយពីកិច្ចសន្យាជាមួយ Watford ឈានដល់ទីបញ្ចប់ខណៈក្លឹបក៏ធ្លាក់ទៅលេងនៅក្របខណ្ឌ Championship ទៀត៕
ប្រភពព័ត៍មាន៖ The Sun
