បរទេស៖ ក្លឹបហង្សក្រហម Liverpool កំពុងស្វែងរកខ្សែការពារកណ្តាលម្នាក់ដើម្បីជំនួស Virgil van Dijk ដែលកំពុងមានបញ្ហារបួស និងត្រូវសម្រាកព្យាបាលរហូតដល់បញ្ចប់រដូវកាលនេះ។ ប្រភពពីអ្នកសារពត៌មានអ៊ីតាលីលោក Fabio Santini បានឲ្យដឹងថាម្ចាស់ជើងឯកក្របខណ្ឌ Premier League បានត្រៀមធ្វើការដេញថ្លៃទឹកប្រាក់ចន្លោះពី៧០-៧៥លានយូរ៉ូ ដើម្បីដេញថ្លៃនាំយក Kalidou Koulibaly របស់ Napoli មកកាន់ទឹកដី Anfield នៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២នៅខែមករា២០២១ខាងមុខ។
ថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍អ៊ីតាលី៧ Gold លោក Santini បានបញ្ចាក់ថាក្រុមលោក Jurgen Klopp និងដាក់សំណើដេញថ្លៃនាំយកកីឡាករអន្តរជាតិសេណេហ្គាល់ដើមកំណើតបារាំងមានវ័យ ២៩ឆ្នាំរូបនេះមកជំនួសតំណែងកីឡាករអន្តរជាតិហូឡង់ van Dijk ដែលមានបញ្ហារបួសសរសៃពួរជង្គង់ក្រោយ ប៉ះគ្នាក្នុងជំនួបជាមួយ Jordan Pickford អ្នកចាំទី Everton កាលពីសប្តាហ៏មុន។
លោក Santini បានបញ្ជាក់បន្ថែមថា៖ “មានក្លឹបធំៗ៣ធ្លាប់ចាប់អារម្មណ៏រូបគេ (Koulibaly) គឺ Man City និង Man United ក៏ដូចជា PSG។ ប៉ុន្តែក្លិបដែលយកចិត្តទុកដាក់ខ្លាំងជាងគេក្នុងការចរចារគឺ Liverpool ស្របពេលទឹកប្រាក់ដែលត្រៀមដាក់សំណើរខាងលើនេះបានទាក់ចិត្តម្ចាស់ក្លឹប Napoli លោក Aurelio De Laurentiis អោយពិចារណាលើការផ្តល់ជូននេះយ៉ាងយកចិត្តទុកដាក់បំផុត៕
ប្រភពព័ត៍មាន៖ sportskeeda