បរទេស៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិវែលលោក Ryan Giggs នឹងមិនអាចដឹកនាំក្រុមចូលរួមការប្រកួតចំនួនបីនៅខែវិច្ឆិកាទេខណៈជំនួយការរបស់ខ្លួនគឺលោក Robert Page ត្រូវទទួលតួនាទីនេះជាបណ្តោះអាសន្ន ។គួររំលឹកថាវីរបុរសក្រុមបិសាចក្រហម Man.Utd វ័យ៤៦ឆ្នាំរូបនេះត្រូវបានរងការចោតប្រកាន់ថាបានប្រើអំពើហិង្សានិងរំលោភបំពានរាងកាយមិត្តស្រ្តីរបស់ខ្លួននៅដើមសប្តាហ៏នេះ តែត្រូវបានសាមីខ្លួនបដិសេធ ។

Man Utd legend Ryan Giggs reportedly arrested on suspicion of assaulting  his girlfriend | GiveMeSport

សហព័ន្ធបាល់ទាត់ជម្រើសជាតិវែល FAW បានសរសេរលើគេហទំព័រផ្លូវការណ៏ថា សមាគម និងលោក Ryan Giggs បានព្រមព្រៀងគ្នាថារូបគាត់នឹងមិនចូលរួមដឹកនាំក្រុមសម្រាប់ការប្រកួតជាលក្ខណៈអន្តរជាតិនាពេលខាងមុខនេះទេ។ សហព័ន្ធក៏បានសម្រេចបានលុបចោលសន្និសីទសារព័ត៌មានដែលបានគ្រោងទុកសម្រាប់ថ្ងៃអង្គារខណៈ Giggs គ្រោងនឹងប្រកាសឈ្មោះក្រុមរបស់ខ្លួនជាផ្លូវការណ៏នោះ។

Wales cancel Ireland squad announcement after Ryan Giggs arrested for  alleged assault on a woman - Independent.ie

 

៣ប្រកួតនោះគឺនៅថ្ងៃព្រហស្បតិ៍វេលស៍និងត្រូវប្រកួតមិត្តភាពជាមួយសហរដ្ឋអាមេរិកនៅឯកីឡដ្ឋាន Swansea Liberty នៅថ្ងៃទី ១២ ខែវិច្ឆិកាបន្តាប់មកបន្ទាប់មកពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមសាធារណរដ្ឋអៀរឡង់នៅកីឡដ្ឋាន Cardiff City នៅថ្ងៃទី ១៥ ខែវិច្ឆិកាក្នុងការប្រកួតជើងទី ១ពានរង្វាន់ Nations League មុនពេលទទួលក្រុមភ្ញៀវហ្វាំងឡង់នៅរដ្ឋធានីវែលនាថ្ងៃទី ១៨ ខែវិច្ឆិកាផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC