បរទេស៖ វាសនារបស់គ្រូបង្វឹក West Brom លោក Slaven Bilic អាចនិងឈានដល់ទីបញ្ចប់ប្រសិនជារូបលោកមិនអាចដឹកនាំក្រុមម្ចាស់ផ្ទះផ្តួលក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham ដែលដឹកនាំដោយលោក Jose Mourinho នាសប្តាហ៏ទី៨នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះបាន នោះក្រុមប្រឹក្សាភិបាលក្លឹបនឹងបញ្ចប់តំណែងអ្នកចាត់ការសញ្ជាតិក្រូអាតរូបនេះចេញពីគ្រូបង្វឹកភ្លាមយោងប្រភពពីគេហទំព័រ The Telegraph បានចុះផ្សាយ។

Slaven Bilic: 'West Ham is a very difficult club to manage' | Slaven Bilic | The Guardian

បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី១៨បាតតារាងបន្ទាប់ពី Sheffield Utd និង Burnley ក្រុម West brom មិនដែលស្គាល់រសជាតិឈ្នះទេនៅលីកកំពូលអង់គ្លេស ពោលគឺទទួលបានជ័យជំនះតែ១លើកគត់ចាប់តាំងពីការប្រកួតពានរង្វាន់ EFL Cup ទល់នឹងក្រុម Harrogate Town នៅ ថ្ងៃទី១៦ខែកញ្ញាកន្លងទៅ។

Tottenham vs West Brom: The pundits predict the outcome of the early game - Birmingham Live

មានន័យថារយៈពេល២ខែមកនេះក្រុម West Brom មាន៣ពិន្ទុប៉ុណ្ណោះ ក្រោយចាប់ផ្តើមរដូវកាលថ្មីនៅក្របខណ្ឌ Premier League ពោលគឺ៧ប្រកួតស្មើ៣ចាញ់៤៕

ប្រភពព័ត៍មាន៖ Besoccer