បរទេស៖ ក្លឹបមាន់ខ្នាយមាស Tottenham ស្ថិតក្នុងចំណោមក្លឹបដែលចង់បានអតីតកីឡាកររបស់ខ្លួនគឺកីឡាករ Christian Eriksen វិលត្រលប់ទៅរួមក្រុមរបស់ពយកគេវិញ យោងតាមប្រភពព័ត៌មានពីគេហទំព័រ Football Insider បាន ប្រាប់ឲ្យដឹង។តារាឆ្នើមសញ្ជាតិដាណឺម៉ាករូបនេះបានខកខានមិនបានបង្ហាញខ្លួនសម្រាប់ក្លឹបយក្សអ៊ីតាលីនោះទេ គ្រោយចាកចេញពីក្រុមមាន់ខ្នាយមាសដោយគ្មានតម្លៃខ្លួនកាលពី១ឆ្នាំកន្លងទៅ។

Spurs Could Offer Inter Danny Rose & Dele Alli In Exchange For Christian  Eriksen English Media Claim
រយៈពេលបន្តអាជីពនៅទឹកដី San Siro ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Antonio Conte រូបគេមិនបានបង្ហាញខ្លួនចូលលេងបានច្រើនទេពោលគឺអង្គុយជាកីឡាករបម្រុងនិងចូលលេងបានតែ៤ដងប៉ុណ្ណោះ។

Inter chief Marotta confirms Eriksen talks as Nerazzurri also chase Giroud  and Moses | Goal.com
ប្រភពខាងលើបន្តថាៈមានក្លឹបមួយចំនួននៅលីកកំពូល Premier League បានត្រៀមដាក់សំណើរនាំយកខ្សែបម្រើដែលធ្លាប់មានឥទ្ធិពលរូបនេះវិលត្រលប់ទៅអង់គ្លេសវិញ បន្ទាប់ពី Eriksen ខ្លួនឯងបានព្រលយពាក្យថា រូបគេមិនអាចលេងជាកីឡាករបម្រុងបាននោះទេ គឺត្រូវតែមានតំណែង១១នាក់ច្បាស់លាស់ដើម្បីមានឪកាស លេងអោយក្រុមជម្រើសជាតិ៕

 

ប្រភពព័ត៍មាន៖ Goal