បរទេស៖ ខ្សែបម្រើ Thiago Alcantara របស់ក្រុមហង្សក្រហម Liverpool បានត្រៀមខ្លួនរួចជាស្រេចក្នុងការវិល​ត្រឡប់​ទៅកាន់ទីលានហ្វឹកហាត់វិញជាមួយមិត្តរួមក្រុមបន្ទាប់ពីការសម្រាកជាអន្តរជាតិក្នុងសប្តាហ៏ទី២នៃខែវិច្ឆិកានេះ។ អតីតកីឡាកររបស់ក្លិប Bayern Munich ត្រូវបានសម្រាក ពីការងារអស់រយៈពេលមួយខែមកហើយ​ដោយ​​សារ​បញ្ហាជង្គង់​ហើយបន្តរារាំងដោយសារការធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីត-១៩បន្ថែមទៀត។

Liverpool hopeful of Thiago fitness boost after international break -  Liverpool FC - This Is Anfield

គេហទំព័រ The Mirror បានចុះផ្សាយថា ខ្សែបម្រើអន្តរជាតិអេស្បាញ Thiago បានវិលត្រឡប់មកហ្វឹកហាត់ពេញ​លេញមុន​ពេលក្រុមការពារតំណែងជើងឯកអង់គ្លេសជួបជាមួយក្រុមមេឃខៀវ Man City ប៉ុន្តែទីបំផុតក្រុមបាន​បាន​សំរេចចិត្តដាក់អោយកីឡាកររូបនេះសម្រាកបន្តដាក់​អោយរូបគេនៅមិនទាន់ចូលលេងបានដដែល។

Liverpool set date for Thiago Alcantara's possible return from injury |  Metro News

ទោះ​យ៉ាងណាពេលវេលា២សប្តាហ៏សម្រាប់កីឡាករវ័យ ២៩ឆ្នាំរូបនេះនិងបានផ្តល់ជាផលប្រយោជន៏ដល់រូបគេពង្រឹងសមត្ថភាពនៃការប្រកួតពេល Liverpoolទទួលស្វាគមន៏ Leicester City នៅទឹកដី Anfield នាសប្តាហ៏​ទី៣ពោលគឺនៅ​ថ្ងៃទី ២១ ខែវិច្ឆិកាខាងមុខ៕

 

ប្រភពព័ត៍មាន៖ Sportsmole