បរទេស៖ ហង្សក្រហម Liverpool កំពុងរៀបចំការដេញថ្លៃទឹកប្រាក់ ៣៦ លានផោនសម្រាប់កីឡាករ Eder Militao ពីក្រុមអធិរាជស Real Madrid។​ គួរបញ្ជាក់ថាបញ្ហារបួសរបស់កីឡាករខ្សែការពារ កាន់តែធ្វើ​អោយស្ថានភាពរបស់ក្រុមការពារតំណែងជើងឯកកាន់តែយ៉ាប់យ៉ឺនឡើងអំឡុងពេលសម្រាកប្រកួត​លក្ខណៈ​អន្តរជាតិបន្ទាប់ពី Joe Gomez បង្ខំចិត្តធ្វើការវះកាត់បន្ទាប់ពីរងរបួសសរសៃពួរជង្គង់ធ្ងន់ធ្ងរ ។

Éder Militão - Player profile 20/21 | Transfermarkt

Gomez បានក្លាយជាកីឡាករទី២បន្ទាប់ពីមិត្តរួមក្រុម Virgil van Dijk ដែលនិងអវត្តមាន​រហូត​ដល់​បញ្ចប់រដូវកាល។ ដូច្នេះក្រុមលោក Jurgen Klopp រំពឹងថានឹងចូលប្រឡូកក្នុងទីផ្សារដោះដូរ​កីឡា​ករ​ដែលនិងបើកជាលើកទី២នៅខែមករាដើម្បីនំាយកខ្សែការពារកណ្តាលថ្មីម្នាក់ទៀត។

Liverpool was tracking Militao long before he moved to Madrid - ronaldo.com

ប្រភពពីអេស្ប៉ាញបានចុះផ្សាយថា Liverpool ចង់បានខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ​បន្ទាប់​​ពី រូប​គេ​​នៅមិនទាន់បង្ហាញទម្រង់លេងទទួលបានផ្លែផ្កានៅឡើយទេក្រោយចាកចេញពី Porto មកកាន់​ទឹកដី​ Bernabeu កាលពីខែកក្កដាឆ្នាំ ២០១៩  ខណៈរដូវកាលថ្មីនេះ Militao ទើបបង្ហាញខ្លួនចូលលេង​បាន៣​ប្រកួត​ប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole