បរទេស៖ ក្លិប Chelsea សង្ឃឹមថា ខ្សែប្រយុទ្ធ Olivier Giroud នឹង​បន្ត​អាជីព​របស់​គេនៅក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League មួយនេះ ប៉ុន្តែ នឹង​​មិន​​រក្សា​វត្តមាន​ក្នុង​​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​បារាំង​បាន​ឡើយ ប្រសិន​បើ​រូប​គេសម្រេច​ចិត្ត​ចាក​ចេញ​។

នេះ​បើយោង​ទៅ​តាម​​ការ​បញ្ជាក់​របស់​លោក Frank Lampard កាល​ពីថ្ងៃចន្ទ​។ Giroud បាន​បង្ហាញ​ខ្លួន​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌលីក​ត្រឹមតែ​៤លើក​គត់ ក្នុងនាម​ជា​កីឡាករ​បម្រុង​នៅ​រដូវ​​កាល​នេះ ខណៈ​ដែល​លោក Lampard ពេញ​ចិត្ត​ប្រើប្រាស់​ខ្សែ​ប្រយុទ្ធ Timo Werner និង Tammy Abraham ជាង ហើយ​លោក Didier Deschamps គ្រូបង្វឹក​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង បាន​បញ្ជាក់​ថា កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ ត្រូវ​តែ​ដោះស្រាយ​ស្ថាន​ភាព​របស់​គេ ដើម្បី​គេចផុតពី​ផល​ប៉ះ​ពាល់​ដល់​អនា​គត​​របស់​គេក្នុង​ក្រុម​ជម្រើស​ជាតិ​។

Soccer Football – Premier League – Newcastle United v Chelsea – St James’ Park, Newcastle, Britain – November 21, 2020 Chelsea manager Frank Lampard inside the stadium before the match Pool via REUTERS/Lee Smith

ស្រប​ពេល​ដែល​កិច្ច​សន្យា​របស់ Giroud នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​មិថុនា ភ្នាក់​ងារ​រប់ស​គេ​បានប​ញ្ជាក់​កាល​ពី​ពេលថ្មី​ៗនេះ ខ្សែ​ប្រយុទ្ធ​រូបនេះ អាច​នឹង​ស្វែង​រក​ផ្លូវ​ចាក​ចេញពី​កីឡដ្ឋាន Stamford Bridge ក្នុង​ពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​ខែមករា​។ នៅមុន​ពេល​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League លើទឹកដីក្រុម Stade Rennais នៅ​រាត្រីនេះ លោក Lampard បាន​ប្រាប់​អ្នក​យក​ព័ត៌​មានថា៖ «Oli គឺ​ជា​សមា​ជិកដ៏​សំខាន់​ក្នុងក្រុម​របស់​យើង​។ រូប​គេ​តែង​តែ​ចង់លេង​ឲ្យ​បាន​ច្រើន​។ ខ្ញុំ​ចង់​ឲ្យ​រូប​គេ​នៅ​ទី​នេះ ប៉ុន្តែ ខ្ញុំ​មានទំនាក់ទំនងដ៏ល្អ​ជាមួយនឹង​រូប​គេ ប្រសិន​បើ​រូប​គេមាន​អារម្មណ៍​ផ្សេង​ពី​នេះ យើង​នឹង​មាន​ការ​សន្ទនា​គ្នា​មួយ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel news Asia