បរទេស៖ កីឡាករ Tanguy Ndombele បានបដិសេធមិនបោះបង់ចោលឱកាសក្នុងការប្រជែងតំណែង សម្រាប់ ក្រុមជម្រើសជាតិដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតយូរ៉ូឆ្នាំ ២០២០ ដែលត្រូវលើកពេលទៅឆ្នាំ២០២១ បន្ទាប់ពីចាប់ផ្តើមរដូវកាលថ្មីនេះ។Ndombele បានបង្ហាញទម្រង់លេងល្អសម្រាប់ក្រុមមាន់ខ្នាយមាស Tottenham ដោយជាប់ជម្រើស១១នាក់ ដំបូងដល់ទៅ៧ដងសម្រាប់ការប្រកួត៩លើក។

រដូវកាលចាស់ Ndombele រកបាន១គ្រាប់និងបង្កើតឪកាសបានតែ២ដងប៉ុណ្ណោះ។ ខណៈរដូវកាលថ្មី រូបគេបានបន្តបង្កើតឪកាសអោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបានដល់ទៅ៧ដងផងដែរ។

Spurs បានបំបែកឯកត្តកម្មក្លិបនូវទឹកប្រាក់ចំនួន ៦៤ លានផោនដើម្បីចុះហត្ថលេខាលើខ្សែបម្រើរូបនេះពីក្លិប Lyon រដូវកាលមុនប៉ុន្តែបញ្ហារបួសនបានធ្វើអោយរូបគេមិនបង្ហាញទម្រង់លេងនៅ ក្របខណ្ឌ Premier League បានល្អ ក្រោមការដឹកនាំរបស់លោក Jose Mourinho ខណៈពេលនោះSpurត្រៀមលក់ Ndombele ក្រោយពី Juventus សម្តែងការចំណាប់អារម្មណ៍កាលពីដើមឆ្នាំនេះផងដែរ៕
ប្រភពព័ត៍មាន៖ Besoccer
