បរទេស៖ បន្ទាប់ពីបានដើរតួនាទីទទួលខុសត្រូវជាគ្រូបង្វឹកក្រុមជម្រើសជាតិកូឡុំប៊ីអស់រយៈពេលជិត ២ ឆ្នាំមក លោក Carlos Queiroz បានលាឈប់ពីតួនាទីក្រុមនៅតំបន់អាមេរិកឡាទីនមួយនេះជាផ្លូវការណ៏​ហើយ ។ការចាកចេញរបស់អតីតជំនួយការកំពូលគ្រូបង្វឹកក្រុមបិសាចក្រហមលោក Sir Alex Ferguson និង ធ្លាប់ជាគ្រូបង្វឹក Real Madridវ័យ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់កូឡុំប៊ី (FCF) ធ្វើការប្រកាស ជាផ្លូវការណ៏កាល​ពីថ្ងៃអង្គារបន្ទាប់ពីទទួលបានលទ្ធផលមិនល្អក្នុងវគ្គជម្រុះ World Cup ឆ្នាំ២០២២ ក្នុងនាមកាតាជាម្ចាស់ផ្ទះ។

How Carlos Queiroz took Iran to the World Cup | British GQ

កូឡុំប៊ីដែលធ្លាប់បានបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ចំនួនពីរលើកកន្លងមក​ជាប្រវ​ត្តិ​សាស្រ្ត​នោះគឺទើបតែទទួលបានជ័យជំនះតែម្តងគត់ សម្រាប់​ការប្រកួតជម្រុះបួនលើករបស់ពួកគេ​និង​មាន​​៤ពិន្ទុឈរនៅចំណាត់ថ្នាក់ទី ៧ឯណោះ។មានន័យថាៈ ពួកគេបានផ្តួលវេណេស៊ុយអេឡា​និងស្មើ​​ជា​មួយ​​ឈីលីតែបានបរាជ័យក្នុងលទ្ធផល ៣ទល់និង ០ លើទឹកដីខ្លួនឯង​ជាមួយ​អ៊ុយរូហ្គាយ​មុន​ពេល​បរាជ័យ​​យ៉ាងដំណំក្នុងលទ្ធផល ៦ទល់និងង១ក្រោមថ្វីជើងអេក្វាទ័រ។

Carlos Queiroz takes over Colombian national team - AS.com

កូឡុំប៊ីក៏នឹងត្រៀម តែងតាំងគ្រូបង្វឹកថ្មីនៅខែមីនាខាងមុខមុនពេលពួកគេត្រៀមប្រកួត ជាមួយប្រេស៊ីល​និងប៉ារ៉ាហ្គាយខណៈបេក្ខភាពពីររូបរំពឹងថាឈានដល់ការប្រជែងគ្នាដើម្បីចូលដឹកនាំគឺលោក Jorge Luis Pinto និង Juan Carlos Osorio៕

 

ប្រភពព័ត៍មាន៖ Goal