បរទេស៖ ក្លឹប Nice បានបញ្ចប់តំណែងគ្រូបង្វឹកលោក Patrick Vieira ពីតួនាទីកាលពីថ្ងៃសុក្រ​បន្ទាប់​ពីអតីត​ខ្សែ​បម្រើ-ការពារក្រុមមាន់គកបារាំងនិងក្រុមកាំភ្លើងធំ Arsenal បានដឹកនាំក្លឹប២ ឆ្នាំកន្លះរួចមក។

Arsenal icon Patrick Vieira sacked by Nice after Europa League KO following  furious fan protestក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌលីកកំពូលបារាំង Ligue-1 មិនមានលទ្ធផលល្អទេ ក្រោយ​បរាជ័យ ៥ ប្រកួតជាប់គ្នាៗក្នុងនោះរាប់បញ្ចូលទាំងបរាជ័យលើកចុងក្រោយក្នុងលទ្ធផល ៣ទល់និង២ កាលពីថ្ងៃព្រហស្បតិ៍ក្រោមថ្វីជើងក្រុម Bayer Leverkusen ដែលនាំអោយពួកគេធ្លាក់ចេញពី​ការប្រកួត​ពានរង្វាន់ Europa League និងបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ១១ ពានរង្វាន់។

How Patrick Vieira battled his way to become the complete midfielder
Vieira ធ្លាប់លេងឱ្យក្រុមបាល់ទាត់អាជីព Man.City, Inter Milan និង Juventus និងធ្លាប់​ដឹកនាំក្រុម New York City មុនពេលចូលមកដឹកនាំក្លឹប Nice។ ក្រោយបញ្ចប់​តំណែង​លោក Vieira ក្លឹបបានសម្រេចតែងតាំងលោក Adrian Ursea ដែលជាជំនួយការ អោយទទួល​បន្ទុកដឹកនាំក្លឹបបណ្តោះអាសន្ន៕

 

ប្រភពព័ត៍មាន៖ BBC