បរទេស៖ ក្រុមបិសាចក្រហម Man United កំពុងតែឃ្លាំមើលកីឡាករ Kieran Trippier ខណៈដែលអ្នក​ចាត់ការ​ទូទៅលោក Ole Solskjaer ចង់បានខ្សែការពារស្តាំម្នាក់ទៀតដើម្បីប្រកួត​ប្រជែង​តំណែង​របស់កីឡាករ Wan-Bissaka បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងល្អនៅរដូវកាលទី២នេះ។

Atletico Madrid defender Trippier slams Tottenham for forcing him to delay  surgery | Goal.com

ទោះបីជាបានជាប់ជម្រើស​ដំបូងចូល​លេងនៅរដូវ កាលនេះ បាន​គ្រប់ការប្រកួតតែសម្រាប់កីឡាករអន្តរជាតិអង់គ្លេស Wan-Bissaka វ័យ២៣​ឆ្នាំយ៉ាងណាមិញក្រុមម្ចាស់ ជើងឯកអង់គ្លេស ២០សម័យក៏មានជម្រើស​កីឡាករ​ម្នាក់ផ្សេងទៀតដែលមានស្រាប់គឺ Tim Fosu- Mentah ស្ថិតក្នុងជម្រើស១ទៀតសម្រាប់​តំណែង​នេះផងដែរ ។ យោងគេហទំព័រ The Telegraph បានអោយដឹងថាលោក Solskjaer និងដាក់សំណើរទៅកាន់ក្រុម​កំពុងឈរ​កំពូល​តារាងឡាលីហ្គាគឺ At Madrid នៅរដូវក្តៅ ច្រើនជាងពេលទីផ្សារដោះដូរកីឡាករ​និង​បើក​​​ជា​លើក​ទី​២​នៅខែមករាឆ្នាំ២០២១ខាងមុខនេះ។

Kieran Trippier charged with breaching FA betting rules when he left Spurs  | Tottenham Hotspur | The Guardian

Trippier សញ្ជាតិអង់គ្លេសវ័យ ៣០ ឆ្នាំរូបនេះឈានដល់ឆ្នាំចុងក្រោយនៃកិច្ច សន្យារបស់ខ្លួន នៅ កីឡាដ្ឋាន​ Wana Metropolitno ក្រោយចាកចេញពី Tottenham កាលពីឆ្នាំមុន។ ដូច្នេះអាចជាឪកាស សម្រាប់ Man Utd នាំយករូបគេ មករួមក្រុមក្នុងតម្លៃមួយ​ដែលសមរម្យបំផុតបន្ទាប់ពីTrippier ចូលរួម ជាមួយក្រុមលោកDiego Simeone ក្នុងតម្លៃខ្លួន២០លានផោនប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ Mirror