បរទេស៖ ខ្សែប្រយុទ្ធ Youssoufa Moukoko បានបំបែកឯតទគ្គកម្មថ្មីមួយទៀ​តនៅក្របខណ្ឌ Champion League កាល​ពីយប់ថ្ងៃអង្គារក្នុងនាមកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្រលីកកំពូលទ្វីបអឺរ៉ុបរបស់ក្រុម Dortmund ក្នុងនាមកីឡាករបម្រុង។

Bundesliga | Borussia Dortmund's Youssoufa Moukoko sets new record as UEFA  Champions League's youngest playerទោះយ៉ាងណាគ្រូបង្វឹក Lucio Favreបានសម្រេចអោយ Moukokoមានដើមកំណើតកាមេរ៉ូន តែចូលសញ្ជាតិអាឡឺម៉ង់ មានវ័យទើបតែ​១៦ឆ្នាំ​និង​១៨ថ្ងៃរូបនេះ ចូលលេ៥៨ ជំនួសមិត្តរួមក្រុមFelix Passlack នៅនាទីទី៥៨។ជាលទ្ធផល Dortmund បានផ្តួលម្ចាស់ផ្ទះរុស្សី Zenit St. Petersburg ក្នុងលទ្ធផល​២ទល់និង១​ក្នុងពូលF ដើម្បីមានសិទ្ធិឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយបន្តទៀត។

Youssoufa Moukoko Championsleague debüt higlights [Dortmund vs Zenit] -  YouTube
Moukoko បានបំបែកកំនត់ត្រាចាស់របស់កីឡាករ Celestine Babayaro របស់ក្រុម Anderlech ដែលធ្លាប់បង្ហាញខ្លួនចូលលេងក្របខណ្ឌ Champion League កាលពីឆ្នាំ១៩៩៤ នៅពេល​ដែល​អតីត​កីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះធ្លាប់ចូលលេងនៅពេលដែលរូបគេមានវ័យ​ទើបតែ១៦ឆ្នាំ​និង៨៥ថ្ងៃ​ប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ Sportsomle