បរទេស៖ Sheffield United ប្តេជ្ញាបន្តរក្សាទុកតួនាទីគ្រូបង្វឹកលោក Chris Wilder ទោះបីក្រុម ចាប់ផ្តើមរដូវកាលនេះ ដ៏អាក្រក់បំផុតយ៉ាងណាក៏ដោយ។ក្រុមរហស្សនាមដាវធំពីរបានបន្តចាញ់ Southampton ក្នុងលទ្ធផល ៣ទល់និង០ កាលពីថ្ងៃអាទិត្យនិងមានតែមួយពិន្ទុពីការប្រកួត ១២ លើក បស់ពួកគេ។ មានន័យថា Sheffield Unitedមិនដែលស្គាល់រសជាតិជ័យជំនះនោះទេ នៅរដូវកាលនេះ។

គេហទំព័រ The Sun បានចុះផ្សាយថាព្រះអង្គម្ចាស់ Abdullah bin Musa’ad ដែលជាម្ចាស់ក្លឹប Sheffield នៅតែ គាំទ្រដល់គ្រូបង្វឹកលោក Wilder ប្រសិនពួកគេធ្លាក់ចេញពីក្របខណ្ឌ Premier League នៅរដូវកាល នេះ យ៉ាងណាក៏ដោយ ។

ព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតព្រះជន្ម៥៥ព្រះវស្សាមាន បន្ទូល បន្តថាៈ យើងនៅតែមានជំនឿចិត្ត ព្រោះ គាត់បានជួយអោយក្រុមឡើងមកលេងនៅក្របខណ្ឌ Premier League ២លើករយៈពេល៣ឆ្នាំ ចុង ក្រោយនេះ។ ទោះបីជាក្រុមយើងត្រូវកាត់ចេញ ហើយយើងត្រូវខាតបង់ តែខ្ញុំនៅតែគិតថាគាត់ (Wider) ជាអ្នក ចាត់ការល្អ បំផុតដើម្បីនាំយើងចេញពីស្ថានភាពបច្ចុប្បន្ន៕
ប្រភពព័ត៍មាន៖ Goal
