បរទេស៖ Fenerbahce បានធ្វើពិធីចូលរួមរំលែកទុក្ខដល់អ្នកគាំទ្រជាគូស្នេហ៏ដ៏ល្បីល្បាញ គឺ លោកតា Mumtaz Amca និងលោកស្រី Ihsan Teyzeដោយបោះពុម្ភរូបអ្នកទាំងពីរនៅ​លើក្រដាស់កាតុង​យ៉ាងធំតាំង​នៅ​ជិត​ទីកន្លែងដែលអ្នកទាំងពីរធ្លាប់បានអង្គុយទស្សនាការប្រកួត។

Son dakika | Fenerbahçeli İhsan Teyze hayatını kaybetti - Fenerbahçe - Spor  Haberleri

​គួរបញ្ជាក់ថាអ្នកគាំទ្រក្លឹប ទាំង​ពីរ​រូប​នេះ​​បានលាចាកលោកទៅ ម្តងម្នាក់ពោលគឺលោកតា Amca បានស្លាប់កាលពីប៉ុន្មានឆ្នាំមុន ហើយមុន​ពេល​លោកយាយ Teyzeដែល​ទើប​ទទួលមរណៈភាពកាលពីពេលថ្មីៗនេះ ។
គួរកត់សម្គាល់ថាគូស្នេហ៏វ័យចំណាស់នេះ​កម្រនឹងខកខានចូលទស្សនា ការប្រកួតនៅ កីឡដ្ឋាន Sukru Saracogluស្របពេលបច្ចុប្បន្នក្លឹបយក្សនៅលីកំពូលតួគីកំពុងបន្តការប្រកួតដោយលេងបិទទ្វារកីឡាដ្ឋាន​ដើម្បីបង្កាការរីករាលដាលនៃមេរោគ Covid-១៩ ដែលមិនទាន់ធូរស្បើយនៅឡើយនោះ។

ក្លឹបបានសរសេរនៅលើបណ្តាញសង្គម Twitterរបស់ខ្លួនថាៈ មីងİhsanនិងពូMümtaz​និងស្ថិត​នៅក្នុង​ការចង់ចាំរបស់យើងនឹងនៅជាមួយយើងនៅថ្ងៃស្អែកដូចរាល់ ការប្រកួតទាំងអស់។អ្នក​ទាំងពី​រ​ស្ថិតនៅ​ក្នុង​ចិត្តរបស់យើងយើងនិងមិនភ្លេចអ្នកទេ៕

 

ប្រភពព័ត៍មាន៖ Sportbible