បរទេស៖ Barcelona មានបំណងចង់លក់ខ្សែបម្រើ Philippe Coutinho អំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែ​មករាឆ្នាំ២០២១ ខាងមុខនេះ។ កីឡាករអន្តរជាតិប្រេស៊ីលវ័យ ២៨ ឆ្នាំរូបនេះបានវិលត្រឡប់មកកាន់ទឹកដី Camp Nou វិញក្រោយលេងក្នុងលក្ខណ្ឌខ្ចីជើងនៅក្លិប Bayern Munich ដោយជួយអោយក្រុមលោកHansi Flick ឈ្នះពាន៣កាលពីរដូវកាលចាស់។

Barcelona want to sell Coutinho in January - AS.com

រដូវកាលថ្មីនេះ អតីតកីឡាករក្រុមហង្សក្រហម Liverpool បានជាប់ជម្រើសដំបូងក្រោមការដឹកនាំ របស់លោក Ronald Koeman ដោយបង្ហាញខ្លួនចំនួន ១១ ប្រកួតចូលលេងបានគ្រប់់ក្របខណ្ឌប្រកួតទាំងអស់ដោយរក​បាន​៣ គ្រាប់និងបង្កើតឪកាសអោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២ដង។

Coutinho has hamstring injury

បើទោះបីជាខិតខំបង្ហាញទម្រង់លេងជួយក្រុមតែផ្ទុយទៅវិញយោងគហទំព័រ ​​Diario ARA បាន​អោយដឹងថា Barcelona មានបំណងចង់លក់កីឡាករដើមកំណើតមកពីទ្វីបអាមេរិកខាងត្បូងរូបនេះ ដើម្បីកាត់​បន្ថយ​ប្រាក់​ឈ្នួល ​​ព្រោះតែ Coutinho ស្ថិតក្នុងចំណោមកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់​ខណៈក្លឹបនៅកំពុង​ដោះស្រាយ​បញ្ហាវិបត្តិហិរញ្ញ វត្ថុបណ្តាល មក​ពីការឆ្លងរាលដាលនៃ​មេរោគ​កូវីត-១៩៕