បរទេស៖ ក្រុមសារិកាព្រៃ​ Newcastle បានដាក់សំណើរកិច្ចព្រមព្រៀងខ្ចីជើងសម្រាប់ខ្សែការពារ Marcos Rojo ពីក្លឹបបិសាច​ក្រហម​នៅពេលទីផ្សារដោះដូរកីឡាករនិង​បើកជាលើកទី២នៅខែមករា ២០២១​ខាងមុខនេះ ។

Newcastle want Rojo loan and Romero could join Spanish club – The Athletic

ក្រៅពី Newcastle មានដូចជាក្រុមឈរនៅចំណាត់ថ្នាក់បាតតារាងគឺ Sheffield United ក៏បានដាក់សំណើរចង់បានកីឡាករ​អន្តរជា​​តិអាហ្សង់ទីនវ័យ ៣០ ឆ្នាំរូបនេះមករួមក្រុមរបស់ខ្លួន បន្ទាប់ពីរូបគេសម្តែងអារម្មណ៏ចង់ចាកចេញពីទឹកដី  Old Trafford ដើម្បីមានឪកាសបានចូលលេងជាមួយក្លឹបនៅក្របខណ្ឌ Premier League បានសាជាថ្មីឡើងវិញ ។

Newcastle must consider Rojo pursuit | Nothing but Newcastle

គួរបញ្ជាក់លោក Steve Bruce គ្រូបង្វឹកក្រុម Newcastle ចង់បានខ្សែការពារកណ្តាលម្នាក់ទៀតមកពង្រឹងក្រុម ពិសេស Rojo អាចនិងលេងគាំទ្រនៅខ្សែបម្រើស្លាបឆ្វេងបាននោះ។ យ៉ាងណាមិញមានក្លឹប២នៅលីកកំពូលអេស្បាញតែមិនត្រូវ​បានបញ្ចេញអត្តសញ្ញាណក៏ចាប់អារម្មណ៏នាំយកអតីតកីឡាករ Sporting CP រូបនេះ ទៅរួមក្រុម ប៉ុន្តែ Rojo បង្ហាញចេតនាចង់នៅអង់គ្លេសបន្តទៀត ក្រោយចំណាយពេលចាប់តាំងពីខែសីហាឆ្នាំ ២០១៤ មកម្លេះមុនពេលត្រូវក្លឹប Estudiantes ខ្ចីជើងកាលពីឆ្នាំមុន៕

 

ប្រភពព័ត៍មាន៖ The Sun