បរទេស៖ គ្រូបង្វឹកក្រុម Bayern Munich លោក Hansi Flick បានសារភាពថារូបលោកមាន ការខកចិត្តបន្តិចដែរដែលខកខានមិនបានជាប់ឈ្មោះជាគ្រូបង្វឹកឆ្នើមរបស់ FIFA។ ផ្ទុយទៅវិញពាននោះបានធ្លាក់ទៅលើដៃគ្រូបង្វឹកហង្សក្រហម Liverpool លោក Jürgen Klopp ទៅវិញ។
គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Flick បានចូលមកដឹកនាំក្លឹប Bavaria កាលពីពាក់កណ្តាលរដូវកាលមុននៅពេលក្រុម Bayern Munich បានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Niko Kovac។ ក្រោយ ទទួល បានតួនាទីនេះលោកបានជួយអោយក្រុម Bayern Munich លើកពាន៣ក្នុងមួយរដូវកាលមានដូចជាៈ Bundesliga, DFB-Pokal និង Champions League។
ផ្ទុយពីលោក Jürgen Klopp បានឈ្នះពានរង្វាន់នេះកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានដឹកនាំក្រុមហង្សក្រហម ឲ្យ ក្លាយជាជើងឯកលីកអង់គ្លេសលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំ។ ទោះយ៉ាងណាខ្សែប្រយុទ្ធឆ្នើម Robert Lewandowski របស់ក្រុម Bayern Munich បានឈ្នះពានខ្សែប្រយុទ្ធឆ្នើមស្របពេលអ្នកចាំទី Manuel Neuer ក៏ជាប់ជាអ្នកចាំទីឆ្នើមជាងគេនៅលើពិភពលោកផងដែរ៕
ប្រភពព័ត៍មាន៖ en.as