បរទេស៖ ក្រុម Manchester United គ្រោងនឹងប្រជែងជាមួយហង្សក្រហម Liverpool ព្រមទាំង RB Leipzig ដើម្បីចុះហត្ថលេខានាំយកខ្សែការពារ Ozan Kabak ពីក្លឹប Schalke នៅពេលទីផ្សារដោះដូរកី ឡាករនិងបើកនៅខែមករា ២០២១ខាងមុខនេះ។

គួរបញ្ជាក់ថាកីឡាករអន្តរជាតិតួកគីវ័យ ២០ ឆ្នាំរូបនេះត្រូវបានម្ចាស់ជើងឯក២០សម័យអង់គ្លេសមើលឃើញថាជាដៃគូដ៏ល្អឥតខ្ចោះជាមួយ Harry Maguire ខណៈក្លឹបនៅលីកកំពូលអាឡឺម៉ង់ ចង់បានតម្លៃខ្លួនរូបគេប្រមាណ ២៥ លានផោនដោយសារតែបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់ក្លឹបកំលុងពេលបញ្ហាមេរោគកូវីត-១៩ នៅមិនទាន់បានធូរស្បើយនោឡើយនោះ។

ក្រៅពីKabak ដែលជាជម្រើសអាទិភាពMan.Utdក៏មានចំណាប់អារម្មណ៏ចង់បានកីឡាករអន្តរជាតិបារាំងពីររូបគឺ Dayot Upamecano និង Ibrahima Konate របស់ក្រុមRB Leipzig ផងដែរ៕
ប្រភពព័ត៍មាន៖ Goal
