បរទេស៖ ក្លឹបហង្សក្រហម Liverpool កំពុងតែពិចារណាក្នុងការលក់ខ្សែប្រយុទ្ធ Divock Origi នាទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
កីឡាករ Origi ទើបតែបង្ហាញខ្លួនអោយក្រុម Liverpool បាន៧នាទីប៉ុណ្ណោះនៅរដូវកាលថ្មីនេះ បន្ទាប់ពីមានវត្តមានរបស់កីឡាករ Takumi Minamino និង Diogo Jota ក្នុងរយៈពេល១២ខែចុងក្រោយនេះ។
បើយោងទៅតាមសារព័ត៍មាន Het Laatste Nieuws បានអះអាងថាក្លឹប Liverpool មានគម្រោងអនុញ្ញាតអោយកីឡាកររូបនេះចាកចេញពីក្រុមនាខែមករាខាងមុខនេះ ក្នុងលក្ខខណ្ឌខ្ចី រឺក៏ទិញផ្តាច់៕
ប្រភពព័ត៍មាន៖ 90min