បរទេស៖ លោក Scott Parker គ្រូបង្វឹកក្រុម Fulham នឹងត្រូវអវត្តមានពីការបង្វឹកកូននិងនាំក្រុមជួបមួយSouthampton បន្ទាប់​ពីរូបលោកត្រូវធ្វើចត្តាឡឺស័កខ្លួនឯងក្រោយពីសមាជិកក្នុង ក្រុមគ្រួសារ​របស់​លោកបានធ្វើ​តេស្តិ៍​វិជ្ជ​រក​ឃើញ​​​មានមេរោគកូវីត Covid-១៩។

Scott Parker | Booking Agent | Talent Roster | MN2S

ទោះយ៉ាងណាលោក Parker អតីតខ្សែបម្រើក្រុមតោខៀវChelsea មានវ័យ៤០ ឆ្នាំបានធ្វើតេស្តិ៍អវិជ្ជមានជំងឺ​រលាកផ្លូវដង្ហើមនេះ ប៉ុន្តែរូបលោកត្រូវបានដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកក្នុងសប្តាហ៍នេះ។ ដូច្នេះ​ជំនួយ​ការ​​ទូទៅ​លោក Stuart Gray និងគ្រូបង្វឹកក្រុមទី ១ លោក Matt Wells នឹងទទួល​បន្ទុក​ដឹកនាំ​ក្រុម​នៅ​ថ្ងៃសៅរ៍​នេះ។

Parker replaces Ranieri at Fulham

ប្រសិនជាលទ្ធផលអវិជ្ជមានក្រោយចត្តាឡឺស័កលោកParker និងត្រូវដឹកនាំក្រុមទៅសួរសុខទុ​ក្ខក្រុម​មាន់​​ខ្នាយ​មាស Tottenham Hotspur នៅថ្ងៃទី ៣០ ខែធ្នូខាងមុខ។ក្រោយពី​ដឹកនាំ​ក្រុមឡើងមកលេងនៅលីកកំពូល​កាលពីរដូវកាលមុនបច្ចុប្បន្ន Fulham នៅតែឈរនៅលេខរៀងទី ៣បាតតារាងក្រោយរកបានតែ ១០ ពិន្ទុពីការ​ប្រកួត​ក្របខណ្ឌ Premier League  ១៤ លើករបស់ពួកគេ៕

 

ប្រភពព័ត៍មាន៖ BBC