បរទេស៖ ក្រុមបិសាចក្រហម Manchester United និង Tottenham Hotspur កំពុងត្រៀមប្រជែងគ្នាដើម្បីចុះហត្ថលេខានាំយក ខ្សែការពារ Nikola Milenkovic ពីក្លឹប Fiorentina ។ គួរបញ្ជាក់ថាកីឡាករអន្តរជាតិស៊ែប៊ីវ័យ២៣ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អ និងមានឈ្មោះបោះសម្លេង នៅទ្វីបអឺរ៉ុបជាមួយសមត្ថភាពគួរឱ្យចាប់អារម្មណ៍នៅរដូវកាលនេះ។

Milenkovic ចាប់ផ្តើមអាជីពដំបូងជាមួយក្លឹប Partizan និងបានចូលរួមជាមួយ Fiorentina ជាផ្លូវការណ៏នៅរដូវក្តៅឆ្នាំ ២០១៧ ស្របពេលរដូវកាលនេះ រូបគេបានអភិវឌ្ឍខ្លួនក្លាយជាកីឡាករជួរមុខដ៏សំខាន់ម្នាក់នៅក្របខណ្ឌ Serie A ក្រោយជាប់ជម្រើសដំបូងដល់ទៅ១៤ប្រកួត ក្នុងចំណោមការប្រកួតសរុប១០០ដង ។
កិច្ចសន្យាបច្ចុប្បន្នរបស់Milenkovic នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ ស្របពេលFiorentina ត្រៀមពិចារណាលើសំណើរនាំយកខ្សែការពារកណ្តាលរូបនេះក្នុងតម្លៃប្រមាណ២៣លានផោន៕
ប្រភពព័ត៍មាន៖ Sportekeeda
