បរទេស៖ ការផ្ទេរយក Bruno Fernandes ពីក្លឹប Sporting CP កាលពីខែមករាដើមឆ្នាំ២០២០ របស់លោក Ole Gunnar Solskjaer Manchester United ជារឿងមួយមិនខកបំណងនោះទេ ខណៈដែលកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានបំពេញតួនាទីបានល្អបំផុតនៅតំបន់ខ្សែបម្រើ និង លេងបានច្រើនបំផុតសម្រាប់ក្រុមនៅឆ្នាំ២០២០ បន្ទាប់ពីប្រធានក្រុម Harry Maguire។

ជាលទ្ធផលគួរជាទីមោទនៈកីឡាករវ័យ២៦ឆ្នាំរូបនេះបានរួមចំណែកជួយក្រុមគិតជាមធ្យមភាគដល់ទៅ ៥២ ភាគរយនៃគ្រាប់បាល់ស៊ុតបញ្ចូលទី។ លើកឡើងបញ្ហានេះ អតីតជំនួយការគ្រូបង្វឹក Rene Meulensteen ដែលធ្លាប់រួមការងារជាមួយ Sir Alex Ferguson Old Trafford ក្នុងកំឡុងពេលជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបចន្លោះឆ្នាំ២០០៧-២០១៣បានបញ្ចេញយោបល់យល់ឃើញថាបច្ចុប្បន្ននេះក្រុមពឹងផ្អែកខ្លាំងលើការច្នៃប្រឌិតលេងរបស់គាត់ ( Fernandes ) ។ ទោះយ៉ាងណាប្រសិនជារូបគេអវត្តមានរបស់គេមានកីឡាករ២រូបគឺ Paul Pogba និង Donne Van De Beek អាចបំពេញតួនាទីនេះបាន។

អតីតគ្រូបង្វឹកហូឡង់បន្តថា៖ “ខ្ញុំពិតជាស្ងើចសរសើរចំពោះសមត្ថភាព និង កំលាំងរបស់គាត់ដែលហ៊ានធ្វើនិងប្រឈមកិច្ចការធ្ងន់ៗនិងព្យាយាមរកគ្រាប់បាល់ពីចំងាយ ពិសេសការទាត់បាល់ពិន័យ១១ម៉ែត្រ ។ ការពិតប្រសិនអវត្តមានរបស់គាត់ វានិង ជះឥទ្ធិពលដល់ទម្រង់លេងរបស់ក្រុម”៕
ប្រភពព័ត៍មាន៖ Metro
