បរទេស៖ ក្លឹបកាំភ្លើងធំ Arsenal ចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមយក្សនៅអេស្ប៉ាញ Atletico Madrid កីឡាករ Diego Costa នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

កីឡាករ Diego Costa ត្រូវបានគេរាយការណ៍ថាបានស្នើសុំក្លឹប Atletico Madrid ផ្តាច់កុងត្រារបស់ខ្លួនដែលនៅសល់រយៈពេល៦ខែទៀត ពីព្រោះរូបគេមានបំណងចាកចេញពី AT Madrid ។ ខ្សែប្រយុទ្ធសញ្ចាតិអេស្ប៉ាញរូបនេះមិនបានមកហ្វឹកហាត់ជាមួយនឹងក្រុមនៅទឹកដី Madrid មួយនេះទេកាលពីថ្ងៃចន្ទទេ ហើយវារិតបង្ហាញអោយឃើញថារូបគេអាចនឹងមានភាគរយខ្ពស់ក្នុងការចាកចេញពី AT Madrid នាខែមករាខាងមុខនេះពិតមែន។

បើយោងទៅតាមសារព័ត៍មានដ៏ល្បីឈោ្មោះនៅប្រទេសអេស្ប៉ាញ AS បានចុះផ្សាយថា Arsenal មានបំណងចង់នាំយកខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះទៅកាន់ទឹក Emirate នៅខែមករាខាងមុខ ប្រសិនបើការស្នើសុំផ្តាច់កុងត្រារបស់ទៅក្លឹប AT Madrid ទទួលបានជោគជ័យពិតមែន៕
ប្រភពព័ត៍មាន៖ One Football
