បរទេស៖ ក្លឹបកាំភ្លើងធំ Arsenal មានបំណងចង់នាំយកខ្សែបម្រើឆ្នើមរបស់ Real Madrid កីឡាករ Isco នាខែមករាខាងមុខនេះ។

Real Madrid boss Zidane: "I am not giving Isco the opportunity to show the player that he is" - Football Espana

ក្លឹប Arsenal មិនសូវជាបង្ហាញសូវជាកាក់កបប៉ុន្មានទេនៅរដូវកាលថ្មីនេះ ដោយពួកគេកំពុងឈរនៅលេខ១៤ ខុសគ្នាពីក្រុមដែលកំពុងស្ថិតនៅតំបន់កាត់ចោលតែ៦ពិន្ទុប៉ុណ្ណោះ។ ក្លឹប Arsenal បច្ចុប្បន្នកំពុងតែខ្វះកីឡាករដែលមានគំនិតច្នៃប្រឌិត ខណៈពួកគេមានខ្សែបម្រើ Mesut Ozil ប៉ុន្តែខ្សែបម្រើរូបនេះហាក់បីដូចជាមិនបានស្ថិតនៅក្នុងជម្រើសរបស់លោក Mikel Arteta ទេ ទើបពួកគេកំពុងតែស្វែងរកខ្សែបម្រើថ្មីម្នាក់ថែមទៀត។

Arsenal news: Mikel Arteta addresses Isco transfer rumours after Brighton win | Football | Sport | Express.co.uk

បើយោងទៅតាមសារព័ត៍មាន PA Sport បានចុះផ្សាយថាលោក Mikel Arteta បានដាក់ Isco ជាគោលដៅចំបងរបស់ក្លឹប Arsenal នាខែមករាខាងមុខនេះ ប៉ុន្តែពួកគេមានបំណងនាំយកកីឡាកររូបនេះមកកាន់ទឹកដី Emirate ក្នុងលក្ខខណ្ឌខ្ចីជើងតែពាក់កណ្តាលរដូវកាលប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ The Sun