បរទេស៖ គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ជឿជាក់ថាខ្សែការពារឆ្នើម Virgil Van Dijk នឹងជាសះស្បើយមុនពេលកំណត់ ប៉ុន្តែនៅមិនទាន់ចូលទីលានបានក្នុងពេលឆាប់ៗខាងមុខនេះទេ។

Liverpool's Virgil van Dijk gives fitness update - Sports Mole

កីឡាករ Van Dijk បានរងរបួសសរសៃជង្គង់ជាមួយនឹងអ្នកចាំទី Jordan Pickford កំឡុងពេលក្រុម Liverpool ប៉ះជាមួយនឹង Everton កាលពីខែតុលាកន្លងទៅ។ ក្រោយពីការវះកាត់ហើយលោក Jurgen Klopp បានបញ្ចាក់ថាខ្សែការពាររូបនេះនឹងត្រូវអវត្តមានដល់ទៅ១រដូវកាលពេញឯណោះ។

Jürgen Klopp on Fabinho injury timescale and centre-back options -  Liverpool FC

ប៉ុន្តែបច្ចុប្បន្នកីឡាកររូបនេះបានត្រលប់មកហ្វឹកហាត់វិញហើយ ហើយលោក Klopp បានអះអាងប្រាប់ Sky Sports ថាស្ថានភាពរបស់កីឡាកររូបនេះស្ថិតនៅភាពល្អប្រសើរទេ ប៉ុន្តែទោះបីជាយ៉ាងណារូបគេនៅតែត្រូវការពេលយូរបន្ថែមទៀតដើម្បីអោយរបួសរបស់គេជា១០០ភាគរយ៕

 

ប្រភពព័ត៍មាន៖ 90min