បរទេស៖ Brighton បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចរចារផ្ទេរយកអ្នកចាំទី Sergio Romero របស់ក្រុមបិសាចក្រហម Man. United បន្ទាប់ពីអ្នកចាំទីដៃទី១កីឡាករ Mat Ryan ត្រៀមចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួនទៅកាន់ក្លឹប Ranger នៅលីកកំពូលស្កុតឡេនដ៏នៅពេលទីផ្សារដោះដូរកីឡាករលើកទី២បានចាប់ផ្តើមបើកដំណើរការតាំងពីថ្ងៃសុក្រ។

Ryan កីឡាករអន្តរជាតិអូស្រ្តាលីវ័យ២៨ឆ្នាំរូបនេះបានក្លាយជាអ្នកចាំទីដៃទី១របស់ក្រុមលោក Graham Potter ជំនួសកីឡាករ Robert Sanchez ចាប់តាំងពីBrighton ប្រកួតស្មើគ្នាជាមួយ Fulham កាលពីដើមខែធ្នូ។

ទន្ទឹមនឹងនេះអ្នកចាំទីSergio Romero ដែលមិនទាន់បានបង្ហាញខ្លួនចូលលេងការប្រកួតណាមួយសម្រាប់ក្រុមMan.Utdនៅរដូវកាលនេះនៅឡើយទេបន្ទាប់ពីកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះបានក្លាយជាអ្នកចាំទីដៃទី៣ ក្រោយពីDean Henderson បានប្តូរជំនួសតំណែងរបស់ខ្លួនក្នុងនាមកីឡាករដៃទី ២ ក្រោយបញ្ចប់ការខ្ចីជើង ២ រដូវកាលជាមួយ Sheffield United៕
ប្រភពព័ត៍មាន៖ Dailymail
