បរទេស៖ កីឡាករ Sergio Romero បានធ្វើពិធីលាមិត្តរួមក្រុម និង បុគ្គលិកក្លឹបបិសាចក្រហម Manchester Unitedខណៈអ្នកចាំទីអន្តរជាតិអាហ្សង់ទីនរូបនេះខិតយ៉ាងប្រកៀកក្នុងការផ្លាស់ទៅកាន់ក្លឹបមានមូលដ្ឋាននៅទី ក្រុង Buenos Aires គឺក្លឹប Boca Juniors នាទឹកដីកំណើតរបស់ខ្លួនវិញ ។

Romero បច្ចុប្បន្នបានស្ថិតក្នុងជម្រើសដៃទី៣រូបនេះមានកិច្ចសន្យាផុតកុងត្រានៅពេលបញ្ចប់រដូវកាល២០២០- ២០២០១ នេះបានខកខានមិនបានផ្ទេរទៅក្លឹបដទៃកាលពីដើមរដូវកាល ស្របពេល Romero វ័យ ៣៣ ឆ្នាំមិនបានហ្វឹកហាត់ជាមួយក្រុម Man United តាំងពីដំណាច់ឆ្នាំនេះ។

ការចាកចេញរបស់Romero និងធ្វើអោយក្លឹបជើងឯកអង់គ្លេស២០សម័យកាត់បន្ថយការចំណាយ បាន ១៥០០០០ផោន/សប្តាហ៏ ស្របពេលក្លឹបក៏និងអនុញ្ញាតិអោយខ្សែការពារ Marcos Rojo ចាកចេញពីទឹកដី Old Trafford នៅខខែមករានេះដូចគ្នាផងដែរ៕
ប្រភពព័ត៍មាន៖ Daily Mail
