បរទេស៖ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United រីករាយ និង​ឃើញ​ក្រុមឈានទៅវគ្គជុំទី៤ពានរង្វាន់ FA Cup ក្រោយផ្តួលក្រុមមកពីក្របខណ្ឌ Championship គឺ ​Watford ក្នុងលទ្ធផល ១ទល់និង០កាលពីយប់ថ្ងៃសៅរ៏។

Manchester United 1-0 Watford: McTominay goal sends dull Reds to FA Cup 4th  round - The Busby Babe

គួរបញ្ជាក់ថាក្រោយខកចិត្តបរាជ័យធ្លាក់ចេញពីពាន Carabao Cup វគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្រជាមួយ Man City នៅថ្ងៃពុធខ្សែបម្រើ Scott Mctominay ​ដែល​ដើរ​តួនាទីជាប្រធានក្រុមមាន​ឪកាស​តែតបញ្ចូលទីនាំមុខ និងជាគ្រាប់បាល់ជ័យជំនះតាំងពីនាទីទី៤ បន្ទាប់ពីការបញ្ជូនបាល់ពីជ្រុងរបស់ Alex Telles។

Manchester United 1-0 Watford: Player ratings as Red Devils labour into FA  Cup fourth round

ក្រោយបង្ហាញភាពលេចធ្លោជាមួយទម្រង់លេងល្អបែបនេះលោក Solskjaer បានលើកសរសើរកីឡាករដែលរីក​ចម្រើនធំធាត់ចេញពីយុវជនថ្នាលរបស់ក្លឹបយ៉ាងដូច្នេះថា៖ “McTominay មានអត្តចរិក និង ឥរិយាបថល្អ ជាមួយ​និងការគោរពតួនាទីក្នុងភាពជាអ្នកដឹកនាំ ដោយធ្វើបានល្អបំផុតចំពោះកាតព្វកិច្ចដែលក្លឹបបានប្រគល់អោយ”។

Ole Gunnar Solskjaer backs Man Utd to bounce back again after Carabao Cup  disappointment | Football News | Sky Sports

សម្រាប់កីឡាករដទៃទៀតមានដូចជាៈDonny Van De Beek, Brandon Williams និង Jesse Lingard មាន​ការផ្តាស់ប្តូរបានន័យអង្គុយកៅអីបម្រុង ប៉ុន្តែសម្រាប់ Dean Henderson និង McTominay នៅតែបង្ហាញ​ខ្លួន​ចូលលេ​ង​ជម្រើសដំបូងក្រោយចាញ់ Man City៕

 

ប្រភពព័ត៍មាន៖ Sportsmole