បរទេស៖ អតីតខ្សែការពារឆ្វេងក្រុមបិសាចក្រហម Man Utd ដ៏ល្បីល្បាញលោក Mikael Silvestre ជឿជាក់ថា​មានតែក្លឹប៣ប៉ុណ្ណោះគឺ Man. United, Liverpool និង Leicester City ដែលអាច​ប្រជែងគ្នា​ដណ្តើមពានជើងឯកក្របខណ្ឌលីកកំពូលអង់គ្លេស Premier League នៅរដូវកាលនេះ។

Former Man Utd and France defender Mikael Silvestre reveals his #One2Eleven  | Football News | Sky Sports

 

វីរ​បុរស​ដែលធ្លាប់ជួយក្លឹបឈ្នះពាន Premier League ៤ដងកាលពីដើមទសវត្សទី២១រូបនេះ បាន​ប្រាប់ថា៖ “យើងអាចមើលឃើញថាបច្ចុប្បន្នក្លឹបបីនេះមានពិន្ទុប្រដុំប្រសងគ្នា។ដូច្នេះច្បាស់ណាស់ ថាពួក​គេ​នីមួយៗនិងខិតខំបង្កើតគម្លាត និង បន្ថយគម្លាតពីគូបដិបក្ស”។

Mikael Silvestre leaves role as director of football with Stade Rennes

គួរបញ្ជាក់ថា Man Utd បានឡើងដល់ទីកំពូលតារាងនាប៉ុន្មានសប្តាហ៍ថ្មីៗនេះជាមួយនឹងជ័យជម្នះ ១-០ របស់ពួកគេលើក្រុម Burnley កាលពីរាត្រីថ្ងៃអង្គារមមុនពេលបន្តឪកាសឈរកំពូលតារាងបន្តទៀត ប្រ សិនជាអាចផ្តួលក្រុមការពារតំណែងជើងឯក Liverpool នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះបាន។ ក្រុមលោក Ole Gunnar Solskjaer fasdfsadបង្ហាញទម្រង់លេងល្អបំផុតនៅ១១ប្រកួតចុងក្រោយដោយ មិនដែលចាញ់ ១១ ប្រកួតជាប់គ្នាក្នុងនោះឈ្នះ ៩ លើក៕

 

ប្រភពព័ត៍មាន៖ Metro