បរទេស៖ ក្រុម Real Madrid បាន​រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់ក្នុងការ​ប្រកួត​ពាន​អេ​ស្ប៉ាញ Super Cup កាលពីថ្ងៃ​​ព្រហស្បតិ៍ ខណៈ​ដែលក្រុម Athletic Bilbao ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ La Liga ក្នុង​ទីក្រុង Malaga ដើម្បី​ឈាន​ទៅ​ជួបក្រុម Barcelona ក្នុង​វគ្គផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​អាទិត្យ​។

កីឡាករ Raul Garcia បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ នៅ​តង់​ទី​១ ដោយ​គ្រាប់បាល់​ទី​២ គឺ​ជាការ​ស៊ុត​ប៉េ​ណាល់​ទី ហើយ​​បើ​ទោះបីខ្សែ​ប្រយុទ្ធ Karim Benzema បាន​វាយ​បក​បាន​១​គ្រាប់​វិញ​សម្រាប់ក្រុម​ម្ចាស់ការ​ពារ​ជើង​ឯក​មួយនេះ​ក៏ដោយ ប៉ុន្តែ ក្រុម Bilbao បាន​​រក្សា​ការ​ការ​ពារ​យ៉ាងល្អ ដើម្បី​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​កក់ក្តៅ​​ក្រោមការ​ដឹកនាំ​របស់លោក​គ្រូបង្វឹក​ថ្មី Marcelino Garcia Toral​។ ក្រុម Bilbao ទើប​តែ​បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ៣-២ ក្រោមស្នា​ដៃក្រុម Barca ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ La Liga កាលពីសប្តាហ៍​មុន ខណៈ​ដែល Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប នៅ​កីឡដ្ឋាន San Mames ប៉ុន្តែ ពួក​គេ​​នឹង​ទទួល​បាន​ឱកាសក្នុងការ​សង​សឹក​លើ​ក្រុម​របស់លោក Ronald Koeman វិញ នៅ​ចុង​សប្តាហ៍នេះ រួម​ទាំង​ពាន​មួយ​ដែល​ត្រូវ​​ដណ្តើម​យក ក្នុង​ទីក្រុង Seville ផង​ដែរ​។

លោក Zinedine Zidane បាន​បញ្ជាក់​ថា លោក​មិនមែន​កំពុង​តែ​ព្យា​យាម​រក​លែសឡើយ នៅពេល​ដែល​លោកបាន​រិះ​គន់សភាព​នៃ​ទីលាន​ប្រកួត បន្ទាប់​ពី​ការ​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០ ជាមួយនឹងក្រុម Osasuna​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia