បរទេស៖ ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួមជាស្រេចក្នុងការប្រជែងជាមួយនឹងក្លឹប Athletico Madrid ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើមរបស់ Arsenal កីឡាករ Alexandre Lacazette។
ខ្សែប្រយុទ្ធ Alexandre Lacazette ដោយបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៍មួយរយៈចុងក្រោយនេះ ដោយ៤ប្រកួតចុងក្រោយរបស់គេជាមួយនឹង Arsenal រូបគេអាចរកបានដល់៤គ្រាប់ ប៉ុន្តែទោះជាយ៉ាងកុងត្រារបស់ខ្សែប្រយុទ្ធសញ្ចាតិបារាំងរូបនេះជាមួយនឹង Arsenal នៅសល់តែ១៨ខែទៀតប៉ុណ្ណោះ។
បើយោងតាម AS, បានអោយដឹងថាក្លឹប Real Madrid ចាប់អារម្មណ៍ចង់នាំយក Lacazette ទៅជំនួសកន្លែងរបស់កីឡាករ Luka Jovic ដែលទំនងនឹងចាកចេញនាពេលចប់រដូវកាលនេះ៕
ប្រភពព័ត៍មាន៖ Sportsmole