បរទេស៖ ក្រុមកាំភ្លើងធំ​ Arsenal បានបញ្ជាក់ថា Sokratis Papastathopoulos បានឈានដល់ការបញ្ចប់កិច្ច​សន្យាដោយ​ការយល់ព្រមគ្នារវាងក្លឹបនិងសាមីខ្លួនជាផ្លូវការណ៏ហើយ។

Sokratis Papastathopoulos joins Mesut Ozil and Sead Kolasinac in Arsenal's  January clearout - Eurosport

គួរបញ្ជាក់ថាកិច្ចព្រមព្រៀងរបស់​កីឡាករអន្តរ​ជាតិក្រិកនឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ ប៉ុន្តែភាគីទាំងពីរបានឯកភាពគ្នា បញ្ចប់កិច្ចសន្យាមុនកាល​បរិច្ឆេទ​​​ខណៈកីឡាករខ្សែការពារកណ្តាលវ័យ៣២ ឆ្នាំរូបនេះមានសិទ្ធិចាកចេញពីក្លឹបក្នុងអំឡុងពេលដោះដូរ​កីឡាក​រ​ខែមករាដើម្បីស្វែងរកក្លិបថ្មី។

Arsenal Terminate Sokratis Papastathopoulos' Contract - Greek City Times

Sokratis បានចំណាយពេល ២ ឆ្នាំកន្លះជាមួយក្លឹបនៅឯកីឡដ្ឋាន Emirates ប៉ុន្តែមិនត្រូវបានចាត់ បញ្ចូលក្នុង​ក្រុមគ្រូបង្វឹក Mikel Arteta សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League និង Europa League នៅរដូវកា​ល​នេះ​ទេ។ សរុបមក Sokratis បង្ហាញខ្លួនបាន ៦៩ ប្រកួតក្រោយផ្ទេរពីក្រុម Borussia Dortmund ក្នុងតម្លៃខ្លួន ១៤ លានផោន​កាលពីរ​ដូវក្តៅឆ្នាំ ២០១៨៕

 

ប្រភពព័ត៍មាន៖ Goal