បរទេស៖ Real Madrid កំពុងសម្លឹងឃើញឪកាស ផ្ទេរយក ខ្សែការពារ​កណ្តាល Macos Senesi ពីក្លឹប Feyenoord​នៅ​លីកកំពូលហូឡង់មកជំនួស ប្រធានក្រុមSergio Ramos ដែលមិនទាន់ចុះកិច្ចសន្យាថ្មីជាមួយក្លឹបនៅឡើយ ។

Marcos Senesi - Player profile 20/21 | Transfermarkt

កីឡាករវ័យ ២៣ ឆ្នាំបាន​ចូលរួមជាមួយ Feyenoord ពីក្លឹបនៅស្រុកកំណើត San Lorenzo កាលពីខែ​កញ្ញាឆ្នាំ ២០១៩ និងបាន​ក្លាយជាកីឡាករ​សំខាន់ម្នាក់សម្រាប់ក្រុមដោយបង្ហាញខ្លួនបាន ៤៨ លើកគ្រប់ក្រប​ខណ្ឌប្រកួត​ទាំងអស់ជាមួយការចង់បានពីសំណាក់ក្លឹប ACMilan, Atlanta និង Napoli ផងដែរ។ រដូវកាល២០២០-២០២១នេះ Senesi មានឪកាសរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ២ គ្រាប់ និងបង្កើតឪកាស បាន ២ លើកនៅលីកកំពូលហូឡង់។

Leeds 'targeting' Feyenoord centre back Marcos Senesi with Everton, Sevilla  and Atalanta among clubs linked

សម្រាប់កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ២៣ឆ្នាំSenesi មានតម្លៃខ្លួន៣៥ លានផោនប៉ុន្តែគ្រូបង្វឹកលោក Dick Advocaat នៅ​រារែកមិនចង់អោយអោយរូបគេចាកចេញក្នុងតម្លៃខាងលើនិងត្រៀមផ្តល់កិច្ចសន្យាថ្មី​ជាមួយ​នឹង​តម្លៃ​ទិញផ្តាច់កុងត្រា Senesi មានតម្លៃខ្លួន ៤៤ លានផោនឯណោះ​៕

 

ប្រភពព័ត៍មាន៖ Sportsmole