បរទេស៖ ក្លឹប Manchester United និង Wolverhampton ដណ្តើមគ្នាចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើម Douglas Costa របស់ Juventus ដែលកំពុងលេងអោយ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង។

Bayern Munich Keen On Reunion With Juventus Forward Douglas Costa

Costa មិនបានសូវជាបានបង្ហាញខ្លួនប៉ុន្មានទេនៅរដូវកាលនេះជាមួយនឹង Bayern Munich ដោយរូបគេទើបតែបានបង្ហាញខ្លួន៣ដងប៉ុណ្ណោះ។ បើតាមច្បាប់របស់ FIFA មិនអោយកីឡាករម្នាក់លេងបានដល់ទៅ៣ក្លឹបទេ ក្នុងមួយរដូវកាល ប៉ុន្តែយោងទៅតាម Gazzetta dello Sport បានអោយដឹងថា FIFA អាចនឹងលើកលែងដោយសារតែមានរីករាយដាលជំងឺកូវីត-១៩។

Douglas Costa - Player profile 20/21 | Transfermarkt

ក្លឹប Bayern ចង់អោយ Costa ទៅ Juventus វិញ ហើយ Juventus ចង់លក់កីឡាកររូបនេះនៅខែមករានេះ រឺក៏ចាំដល់ចប់រដូវកាល។ United និង Wolves គឺជាក្លឹបដែលចាប់អារម្មណ៍លើ Costa ប៉ុន្តែដោយសារអាយុរបស់កីឡាកររូបនេះ ប្រាក់ឈ្នួល និងស្ថិតិរបួស ក៏អាចនឹងធ្វើការផ្ទេរនេះមិនអាចកើតឡើងផងដែរ៕

 

ប្រភពព័ត៍មាន៖ Tribal Football